យឆ្ងាយពីសត្វផ្សេងទាំងនោះដែរទេ? ពិតណាស់ នេះគឺជាសកម្មភាពដែលបង្ហាញថាសត្វចិញ្ចឹមរបស់អ្នកកំពុងច្រណែននឹងអ្នក។ យ៉ាងណាមិញ ការច្រណែនរបស់សត្វចិញ្ចឹម មិនមែនមានតែប៉ុណ្ណឹងឡើយ។ ខាងក្រោមនេះ គឺជាសញ្ញាទាំង៥ដែលអាចបង្ហាញថា សត្វចិញ្ចឹមរបស់អ្នកកំពុងច្រណែននឹងអ្នក៖
១-
ចាប់ផ្ដើមមានអារម្មណ៍ឆេវឆាវ៖
នៅពេលដែលសត្វចិញ្ចឹមរបស់អ្នកចាប់ផ្ដើមច្រណែននឹងអ្នកជាមួយនឹងសត្វដទៃ
ពួកវានឹងរត់ទៅខាំសត្វដទៃឬយកមាត់មកខាំដៃអ្នកតិចៗដើម្បីឱ្យអ្នកមកចាប់អារម្មណ៍ពួកគេវិញ។
២- ចូលចិត្តបន្ទោបង់នៅកន្លែងមិនសមគួរ៖
ជាទូទៅនៅពេលដែលសត្វចិញ្ចឹមរបស់ចាប់ផ្ដើមធ្វើសកម្មភាពខុសពីធម្មតាដូចជាចូលចិត្តបន្ទោបង់នៅក្នុងបន្ទប់អ្នកឬនៅកន្លែងដែលមិនគួរបន្ទោបង់
បានន័យថាពួកវាចង់ទទួលការចាប់អារម្មណ៍ពីអ្នកហើយ។ តែសូមបញ្ជាក់ថា
សកម្មភាពបន្ទោបង់នេះ ក៏អាចជារោគសញ្ញាដែលបញ្ជាក់ថា សត្វរបស់អ្នកកំពុងឈឺដែរ។ ដូច្នេះ
ប្រសិនបើអ្នកឃើញអាការៈបែបនេះ រឿងដំបូងដែលអ្នកគួរឬមិនគួរធ្វើគឺយកពួកវាទៅពេទ្យជាមុនសិន។
៣- តាមអ្នកស្អិតដូចកាវ៖ ប្រសិនបើអ្នកសម្គាល់ឃើញថាសត្វចិញ្ចឹមរបស់ចាប់ផ្ដើមតាមអ្នកជាប់រហូត
ព្រមទាំងព្យាយាមឱបអ្នក ឬលិឍដៃ ឬក៏មុខរបស់អ្នក បានន័យថាពួកវាកំពុងច្រណែនជាមួយនឹងសត្វដទៃ
ហើយពួកវាចង់អ្នកយកចិត្តទុកដាក់មកលើពួកវាជាងសត្វផ្សេងៗទៀត។
៤- ចាប់ផ្ដើមខឹង ព្រុស និងគ្រហឹម៖ អ្នកប្រាកដជាធ្លាប់បានឃើញស្ថានភាពបែបនេះរួចមកហើយមែនទេ?
នៅពេលអ្នកទៅអង្អែលសត្វផ្សេងទៀត ពិតណាស់ថាពួកវានឹងបង្ហាញអាកប្បកិរិយាច្រណែន ដោយចាប់ផ្ដើមខឹង
ព្រុស ឬគ្រហឹមទៅកាន់សត្វដទៃទៀតជាដើម។
៥- ចាកចេញពីអ្នក៖ នៅពេលដែលសត្វចិញ្ចឹមរបស់អ្នកច្រណែននឹងអ្នក
ជំនួសដោយការខឹង វានឹងចាកចេញពីអ្នកភ្លាមទាំងទឹកមុខក្រៀមក្រំ។ វាអាចនឹងគិតថា អ្នកលែងត្រូវការវាទៀតហើយ។
------------------
ប្រែសម្រួលនិងរៀបរៀងដោយ៖ ជ័ង យៀកលីន
ពិនិត្យនិងកែសម្រួលដោយ៖ ជុំ អូវីស្សា
© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភព៖
·
https://www.petmd.com/dog/behavior/9-signs-your-pet-jealous-and-how-stop-it
Comments
Post a Comment