ភាពខុសគ្នារវាងមនុស្សបែប Introvert និងមនុស្សបែប Extrovert



ទ្រឹស្តីចិត្តវិភាគរបស់លោក Carl Gustav Jung គាត់យល់ថា មនុស្សម្នាក់ៗមានឥរិយាបថរបស់ខ្លួន២បែបគឺ មនុស្សបែប Introversion និងមនុស្សបែប Extroversion ដែលជាហេតុធ្វើឱ្យមនុស្សមានរបៀបនៃការសិក្សាខុសៗគ្នា ដែលភាពខុសគ្នានោះមានដូចជា៖

- មនុស្សបែប Extrovert៖ ជាមនុស្សដែលបញ្ចេញគំនិតច្រើនដើម្បីយល់ពីព័ត៌មាននិងអ្វីដែលជាចម្ងល់ អាចធ្វើការងារជាក្រុមបានល្អ ចូលចិត្តសាកល្បងជាមុនទើបគិតជាក្រោយ ផ្តោតលើលទ្ធផល និងមើលពីរបៀបរៀនអ្នកដទៃ។

ចំណុចខ្លាំងរបស់មនុស្សបែប Extrovert គឺរៀនបានល្អបំផុតនៅពេលដែលពួកគេធ្វើការជាមួយនឹងមិត្តភក្តិនិងធ្វើអ្វីមួយដោយខ្លួនឯង ជាជាងមើលនិងស្តាប់អ្នកដទៃ។ នៅពេលពួកគេជួបការលំបាកក្នុងការយល់អ្វីមួយ គឺពួកគេទទួលបានអត្ថប្រយោជន៍ដោយការនិយាយពីគំនិតរបស់ពួកគេជាមួយនឹងអ្នកដទៃ។

- មនុស្សបែប Introvert៖ គឺជាមនុស្សដែលរក្សាភាពស្ងៀមស្ងាត់ ហើយមុននឹងសម្រេចចិត្តធ្វើអ្វីមួយគឺមានការត្រិះរិះពិចារណាច្បាស់លាស់ ទើបអនុវត្តតាមក្រោយ។ ជាមនុស្សពូកែស្តាប់ សង្កេត សរសេរ និងអាន និងជាមនុស្សដែលចំណាយពេលធ្វើការងារច្រើនជាងធ្វើអ្វីៗផ្សេង។

ចំណុចខ្លាំងរបស់មនុស្សបែប Introvert គឺជាមនុស្សដែលយកចិត្តទុកដាក់លើការរៀនសូត្របំផុត ចូលចិត្តកន្លែងដែលមានភាពស្ងៀមស្ងាត់ ហើយមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្ដោតលើការងាររបស់ពួកគេ។

សរុបមក ប្រសិនបើអ្នកដឹងថា ខ្លួនឯងមានឥរិយាបថបែបណាក្នុងការរៀន នោះអ្នកនឹងមានភាពងាយស្រួល ថាតើរបៀបនៃការរៀនរបស់អ្នកគឺបែបណា? អ្នកនឹងអាចចាប់យកប្រយោជន៍ពីការរៀនបានលឿនផងដែរ។

-----

បកប្រែនិងរៀបរៀងដោយ៖ ទូច ណេង

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រា​វនិងបោះពុម្ពផ្សព្វផ្សាយហាតប៊ុក

HeartBookCambodia

ឯកសារយោង៖

 Alan Pritchard.(2009). Ways Of Learning. Second edition

Feist, J.& Feist, J.G (2006).Theories of Personality. Sixth Edition

 

Comments