ចំណុចទាំង៤ដែលអ្នកគួរតែដឹងអំពីប្រទេសជប៉ុន

 


ប្រទេសជប៉ុន គឺជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំង ទាំងចំណេះវិជ្ជា ទាំងសេដ្ឋកិច្ច ទាំងបច្ចេកវិទ្យា។​ ប៉ុន្តែ ក្រៅពីចំណុចល្អទាំងនេះ ប្រទេសជប៉ុនក៏មានចំណុចអាក្រក់របស់ខ្លួនផងដែរ។ ខាងក្រោមនេះ គឺជាចំណុចអាក្រក់ទាំង៤អំពីប្រទេសជប៉ុន៖

- ការចំណាយខ្ពស់ទៅលើការរស់នៅ

ជាការពិតណាស់ បើអ្នកចង់រស់នៅក្នុងប្រទេសជប៉ុន អ្នកក៏ត្រូវត្រៀមចិត្តក្នុងការចំណាយច្រើនផងដែរ ព្រោះថានៅក្នុងប្រទេសនេះ អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែថ្លៃទាំងអស់ ជាពិសេសគឺការចំណាយលើកន្លែងស្នាក់នៅ។

- មិនមានជីវិតការងារច្បាស់លាស់

នៅប្រទេសជប៉ុន ជនជាតិជប៉ុនគឺជាមនុស្សដែលខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់។ ពួកគេត្រូវក្រោកពីព្រឹកដើម្បីមកធ្វើការ និងមិនត្រូវមកយឺតនោះទេ។ ម៉្យាង ពួកគេអាចនៅធ្វើការដល់យប់ជ្រៅបាន ប្រសិនបើពួកគេឈឺ ពួកគេមិនអាចសុំច្បាប់សម្រាកភ្លាមៗដូចប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវសុំច្បាប់អនុញ្ញាតឱ្យសម្រាកដែលក្រុមហ៊ុនបានកំណត់ឱ្យ(Vacation time)។ តែទោះពួកគេប្រើច្បាប់សម្រាកដែលក្រុមហ៊ុនបានកំណត់ឱ្យក៏ដោយ ទៅថ្ងៃអនាគត នៅពេលដែលពួកគេស្វែងរកការងារថ្មី ពួកគេអាចនឹងមានបញ្ហាប្រឈម ព្រោះម្ចាស់ក្រុមហ៊ុនអាចនឹងយល់អាក្រក់មកលើពួកគេជាមិនខាន។

- គ្រោះទុរ្ភិក្ស

ប្រទេសជប៉ុនចួបប្រទះការរញ្ជួយដីនៅក្នុងប្រទេសរបស់ខ្លួនជាប្រចាំ ហើយវាអាចបង្កជារលកយក្សស៊ូណាមិដែលអាចបំផ្លិចបំផ្លាញប្រទេសនេះដែរ។ ប្រសិនបើអ្នកទៅរស់នៅទីនោះ​ អ្នកមិនអាចចៀសផុតពីគ្រោះទុរ្ភិក្សនោះបានទេ ហើយត្រូវសម្របខ្លួនដើម្បីទទួលយកគ្រោះធម្មជាតិមួយនេះ។

- ជនជាតិបរទេសតែងតែជាអ្នកក្រៅជានិច្ច

ប្រសិនបើអ្នកទៅរស់នៅប្រទេសជប៉ុន មិនថាអ្នកព្យាយាមធ្វើខ្លួនឱ្យដូចជនជាតិជប៉ុនប៉ុនណានោះទេ អ្នកនឹងមិនត្រូវបានជនជាតិជប៉ុនចាត់ទុកថា អ្នកជាជាតិសាសន៍វាឡើយ។ ផ្ទុយទៅវិញ អ្នកនឹងមានអារម្មណ៍ឯកោ ព្រោះអ្នកត្រូវជនជាតិជប៉ុនទាំងនោះហៅអ្នកថា gaijin ដែលមានន័យថា អ្នកក្រៅ។ នៅពេលដែលអ្នកទៅរស់នៅទីនោះ អ្នកត្រូវត្រៀមចិត្តឱ្យហើយ ព្រោះអ្នកនឹងឧស្សាហ៍ឮសំណួរដែលពួកគេសួរមកកាន់អ្នកថា តើពេលណាអ្នកត្រលប់ទៅស្រុកកំណើតរបស់អ្នកវិញ?

----------------------

អត្ថបទប្រែសម្រួលដោយ៖ ជ័ង យៀកលីន

កែសម្រួលដោយ៖ កែវ រ៉ាវុធ

© HeartBookCambidia

គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

ប្រភព៖

·       https://honestproscons.com/pros-and-cons-of-living-in-japan/​​

 

Comments