ជាទូទៅ អ្នកប្រើអំបិលដើម្បីបង្កើនរសជាតិអាហារឱ្យកាន់តែឆ្ងាញ់និងបង្កើនភាពទាក់ទាញរបស់អាហារ
ព្រោះថាអាហារដែលមានរសជាតិឆ្ងាញ់ទើបទទួលបានការចាប់អារម្មណ៍ពីអ្នកទទួលទាន។ ប៉ុន្តែ ការទទួលទានអាហារដែលមានអំបិលច្រើនគឺមិនល្អសម្រាប់សុខភាពនោះទេ
អំបិលបានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នក នៅពេលដែលអ្នកទទួលទានវាច្រើនហួសកម្រិត។
ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកបានទទួលទានជាតិអំបិលច្រើនហួសកម្រិត៖
១- សម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់
២- ជាតិអំបិលច្រើននៅក្នុងខ្លួនអាចបណ្ដាលឱ្យរាងកាយរបស់អ្នកមានសភាពហើម
៣- ឧស្សាហ៍ស្រេកទឹក
៤- ចាប់ផ្ដើមឡើងគីឡូលឿនខុសពីធម្មតា
៥- ឧស្សាហ៍ចូលបន្ទប់ទឹក
៦- ពិបាកទទួលទានដំណេក
៧- មានអារម្មណ៍ថាខ្សោយនិងអស់កម្លាំង
៨- ចាប់ផ្ដើមមានបញ្ហាក្រពះ។
-----
ប្រែសម្រួលដោយ៖ ជឿក គីមឡាង
កែសម្រួលដោយ៖ ជុំ អូវីស្សា
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភព៖ https://www.webmd.com/diet/ss/slideshow-too-much-salt
Comments
Post a Comment