សង្គ្រាមលោកលើកទី២
គឺជាជម្លោះប្រដាប់អាវុធដ៏ធំបំផុតនិងសម្លាប់មនុស្សអស់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។
សង្គ្រាមនេះបានឡោមពទ្ធជុំវិញពិភពលោក ដោយបានជំរុញស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើភពផែនដីឱ្យចូលរួមក្នុងសម្ពន្ធភាពយោធាមួយក្នុងចំណោមសម្ពន្ធភាពយោធាចំនួនពីរ។
ត្រឹមតែប្រទេសតូចៗចំនួនពីរដែលមានសង្គ្រាមនឹងគ្នា
ក៏មានមនុស្សស្លាប់ឬរងរបួសរាប់រយរាប់ពាន់នាក់ដែរ ចុះទម្រាំប្រទេសមហាអំណាចធំៗជាច្រើនដែលមានកងកម្លាំងយោធាខ្លាំងៗ
បំពាក់ដោយអាវុធធន់ធ្ងន់និងទំនើបៗ ធ្វើសង្គ្រាមជាមួយគ្នាទៀតនោះ
តើមានមនុស្សប៉ុន្មានលាននាក់ដែលស្លាប់នៅក្នុងសង្គ្រាម? ហើយតើប្រទេសណាខ្លះដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតនៅក្នុងសង្គ្រាមលោកដ៏កំណាចមួយនេះ?
ខាងក្រោម គឺជាប្រទេសដែលមានចំនួនមនុស្សស្លាប់នៅក្នុងសង្គ្រាមលោកលើកទី២ច្រើនជាងគេបំផុត៖
១- សហភាពសូវៀត
មានចំនួនអ្នកស្លាប់ចន្លោះពី២០ ទៅ២៧លាននាក់
២- ប្រទេសចិន
មានចំនួនអ្នកស្លាប់ចន្លោះពី១៥ ទៅ២០លាននាក់
៣- ប្រទេសអាល្លឺម៉ង់
មានចំនួនអ្នកស្លាប់ចន្លោះពី៦ ទៅ៧.៤លាននាក់
៤- ប្រទេសប៉ូឡូញ
មានចំនួនអ្នកស្លាប់ចន្លោះពី៥.៩ ទៅ៦លាននាក់ និង
៥- ហូឡង់ខាងកើត
មានចំនួនអ្នកស្លាប់ចន្លោះពី៣ ទៅ៤លាននាក់។
សរុបមក
សហភាពសូវៀតត្រូវគេប៉ាន់ស្មានថាមានចំនួនអ្នកស្លាប់និងរបួសច្រើនជាងគេបំផុតនៅក្នុងសង្គ្រាមលោកលើកទី២។
ក្នុងចំណោមសាធារណរដ្ឋទាំង១៥របស់សហភាពសូវៀត
ប្រទេសរុស្ស៊ីមានចំនួនអ្នកស្លាប់និងរបួសច្រើនជាងគេបំផុត
ដោយផ្នែកយោធាមានចំនួនអ្នកស្លាប់៦ ៧៥០ ០០០នាក់ បូករួមទាំងជនស៊ីវិលចំនួន៧ ២០០ ០០០នាក់បន្ថែមទៀត។
ឯប្រទេសអ៊ុយក្រែនវិញ គឺជាប្រទេសទី២ដែលមានចំនួនអ្នកស្លាប់ច្រើនគេនិងរបួសច្រើនជាងគេបន្ទាប់ពីប្រទេសរុស្ស៊ី
ដោយក្នុងនោះផ្នែកយោធាមានអ្នកស្លាប់ចំនួន១ ៦៥០ ០០០នាក់និងជនស៊ីវិលមានអ្នកស្លាប់ចំនួន៥
២០០ ០០០នាក់៕
----
បកប្រែនិងរៀបរៀងដោយ៖
រិន ធារ៉ា
កែសម្រួលដោយ៖
ជុំ អូវីស្សា
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភពឯកសារ៖ https://worldpopulationreview.com/country-rankings/world-war-two-casualties-by-country
Comments
Post a Comment