អាហារដែលជួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក




ប្រព័ន្ធរំលាយអាហារ ដើរតួយ៉ាងសំខាន់ដល់ការរំលាយអាហារដែលអ្នកបរិភោគជារៀងរាល់ថ្ងៃ។ អាហារមួយចំនួនបានធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នករងការខូចខាត ហើយបង្កជាជំងឺផ្សេងៗ ឯអាហារមួយចំនួនទៀតក៏បានជួយដល់ការរំលាយអាហាររបស់អ្នកផងដែរ។ អ្នកគួរតែស្គាល់អាហារ បន្លែ​ និងផ្លែឈើមួយចំនួន ដែលអាចជួយដល់ការរំលាយអាហាររបស់អ្នក ហើយប្រភេទអាហារ បន្លែ និងផ្លែឈើទាំងនោះមានដូចជា៖

១- យ៉ាអ៊ួ

២- ផ្លែប៉ោម

៣- ផ្លែល្ហុង

៤- ត្រីសាលម៉ុន(salmon)

៥- ខ្ញី

៦- ជីរអង្កាម

៧- ឆៃថាវ

៨- ការ៉ុត

៩- គ្រាប់ធញ្ញជាតិ

១០-​ ទឹកស៊ុបដែលផលិតយករសជាតិចេញពីឆ្អឹង(ស៊ុបឆ្អឹងគោ ស៊ុបឆ្អឹងជ្រូក ជាដើម)។

អាហារ បន្លែ និងផ្លែឈើដែលបានរៀបរាប់ខាងលើមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ។ វាក៏មានផ្ទុកនូវជាតិសរសៃប្រូតេអ៊ីន វីតាមីនផ្សេងៗទៀត ដែលជួយឱ្យការរំលាយអាហាររបស់អ្នកដំណើរការបានល្អផងដែរ ដែលវាគឺជាផ្នែកមួយចាំបាច់ដែលជួយដល់ការរំលាយអាហារ៕

-----

រៀបរៀងដោយ៖ ជឿក គីមឡាង

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ប្រភព៖ https://www.healthline.com/nutrition/best-foods-for-digestion

Comments