ការរៀនពីរបៀបជំរុញទឹកចិត្តក្នុងការធ្វើការងារជារៀងរាល់ថ្ងៃ
គឺជាបញ្ហាទូទៅមួយដែលកើតមានឡើងចំពោះមនុស្សគ្រប់រូប មិនថាអ្នកស្រលាញ់ឬស្អប់ការងាររបស់អ្នកនោះទេ។
ប្រសិនបើអ្នកស្អប់ការងាររបស់អ្នក
វាពិតជាពិបាកក្នុងការស្វែងរកកម្លាំងចិត្តសម្រាប់ការងារ។
ខាងក្រោមនេះ គឺជាគន្លឹះដែលអ្នកអាចនឹងទទួលបានការលើកទឹកចិត្តសម្រាប់បំពេញការងារជាប្រចាំ៖
១- តែងតែលើកទឹកចិត្តខ្លួនឯងនិងរំឭកខ្លួនឯងអំពីហេតុផលដែលអ្នកធ្វើការងារជាប្រចាំ៖
អ្នកត្រូវគិតវិជ្ជមាននិងប្រាប់ខ្លួនឯងថា ខ្ញុំអាចធ្វើបាន ព្រមទាំងគិតអំពីហេតុផលដែលអ្នកត្រូវធ្វើការងារទាំងនោះ
ថាតើហេតុអ្វីបានជាអ្នកមិនត្រូវធ្វើការជារៀងរាល់ថ្ងៃ? ហើយអ្នកធ្វើការរាល់ថ្ងៃដើម្បីអ្វី?
នៅពេលដែលអ្នកគិតអំពីសំណួរទាំងអស់នេះហើយ អ្នកនឹងមានកម្លាំងចិត្តដើម្បីបំពេញការងារនោះ។
២- បំបែកកិច្ចការធំទៅជាគោលដៅតូចៗ៖ ប្រសិនបើអ្នកដឹងថា
អ្នកមានកិច្ចការឬគម្រោងធំមួយកំពុងរង់ចាំអ្នកនៅកន្លែងធ្វើការ វាពិតជាអាចបំបាក់ទឹកចិត្តអ្នក
ហើយអ្នកនឹងមានអារម្មណ៍តានតឹងមុនពេលទៅដល់។ ដើម្បីកាត់បន្ថយការព្រួយបារម្ភក្នុងការងារនោះនិងអាចឱ្យអ្នកមានអារម្មណ៍ល្អនិងមានកម្លាំងចិត្តបំពេញការងារ
អ្នកគប្បីបំបែកកិច្ចការធំណាមួយដែលអ្នកមានទៅជាគោលដៅតូចៗ។
៣- អបអរសាទរលទ្ធផលធំនិងតូច៖ ពេលដែលអ្នកមិនមានអារម្មណ៍ធ្វើការ
មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតនោះគឺការបង្វែរវាមកជាបង្កើតការលើកទឹកចិត្ត។ អ្នកអាចផ្ដល់រង្វាន់ដល់ខ្លួនឯង
ប្រសិនបើអ្នកបំពេញកិច្ចការរួចរាល់ ដូចជា ការដើរកម្សាន្តឬជួបជុំមិត្តភក្តិបន្ទាប់ពីសម្រាកពីការងារ
ជាដើម។ មិនថាអ្នកជ្រើសរើសរង្វាន់អ្វីនោះទេ
គ្រាន់តែប្រាកដថាវាជារង្វាន់ដែលពិតជាធ្វើឱ្យអ្នករំភើប ហើយអ្នកទន្ទឹងរង់ចាំ ព្រមទាំងឱ្យអ្នកមានកម្លាំងចិត្តដល់ការបំពេញការងារ។
------
ប្រែសម្រួលដោយ៖
ឈួ អនអ៊ី
អត្ថបទដោយ៖
ជុំ អូវីស្សា
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភព៖
Lifehack
Comments
Post a Comment