៥ចំណុច ដើម្បីកាត់ចិត្តពីមនុស្សដែលយើងលួចស្រលាញ់

 

ការស្រលាញ់ គឺជាអារម្មណ៍មួយដែលកើតឡើងដោយមិនបានព្រាងទុក។ មិនថាបុរសឬស្រ្តីគឺចៀសមិនផុតពីសេចក្ដីស្នេហាឡើយ។ ការស្រលាញ់នេះទៀតសោត ចួនកាលសមបំណង ចួនកាលកើតឡើងដោយឯងៗ ដែលភាគីម្ខាងទៀតមិនបានចូលរួមនោះទេ។ សូមកុំបន្តស្រលាញ់គេតែម្ខាងអី! មករៀនអំពីវិធីសាស្ត្រកាត់ចិត្តពីមនុស្សដែលយើងលួចស្រលាញ់ដូចខាងក្រោម៖

១- ព្រមទទួលស្គាល់ការពិត៖ រឿងដំបូងដែលត្រូវធ្វើនោះគឺត្រូវព្រមទទួលស្គាល់ថា ជីវិតរបស់មនុស្សមិនមែនចេះតែចួបរឿងសមបំណងទេ វាមានរឿងច្រើនទៀតដែលមិនអាចសមតាមចិត្តឡើយ ដូចជារឿងស្នេហាជាដើម។

២- កុំផ្ដល់ក្ដីសង្ឃឹមចំពោះខ្លួនឯងពេក៖ ឈប់ផ្ដល់ក្ដីសង្ឃឹមចំពោះខ្លួនឯង គិតថាគេអាចនឹងស្រលាញ់អ្នកវិញអី ព្រោះវាបានត្រឹមតែធ្វើឱ្យអ្នកខាតពេលវេលាឥតអំពើ ហើយអ្នករឹតតែពិបាកបំភ្លេចគេដែរ។

៣- ឈប់ចង់ដឹងចង់ឮអ្វីដែលទាក់ទងពីគេទៀត៖ គួរបញ្ឈប់ការលួចតាមដាននិងចង់ដឹងចង់ឮអ្វីដែលទាក់ទងពីគេតាមបណ្ដាញសង្គមទៀត ព្រោះការដែលអ្នកនៅតែព្យាយាមតាមដានគេ វាកាន់តែធ្វើឱ្យអ្នកមិនអាចដកចិត្តពីគេបាន។ ហេតុនេះ សូមនៅឱ្យឆ្ងាយពីគេដើម្បីព្យាបាលរបួសខ្លួនឯងវិញប្រសើរជាង។

៤- ដើរលេងលម្ហែអារម្មណ៍៖ កុំសំងំខូចចិត្តម្នាក់ឯងដោយសារតែគិតពីគេពេក។ គួរយកពេលចេញមកក្រៅដើម្បីលម្ហែអារម្មណ៍និងមើលអ្វីថ្មីៗ ប្លែកៗ កម្សាន្តអារម្មណ៍វិញ។

៥- ងាកមកចាប់អារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន៖ ចាកចេញពីមនុស្សដែលគេមិនស្រលាញ់អ្នក បើគេគ្មានចិត្តលើអ្នកផង ទោះអ្នកប្រឹងធ្វើល្អយ៉ាងណាក៏គេមើលមិនឃើញដែរ។ សូមចាប់អារម្មណ៍មនុស្សដែលត្រូវការនិងស្រលាញ់អ្នកពិតប្រាកដ ដូចជាគ្រួសារ មិត្តភក្ដិ ដែលពួកគាត់តែងនៅក្បែរអ្នក ហើយអាចជួយអ្នកឱ្យឆាប់បំភ្លេចមនុស្សដែលអ្នកលួចស្រលាញ់បានផងដែរ៕

------------------

អត្ថបទរៀបរៀងដោយ៖ ផេង ផល្លា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

កែសម្រួលដោយ៖ ជ័ង យៀកលីន

ប្រភព៖- https://news.sabay.com.kh/article/1117120

          - https://www.sadlife.me/?p=36524

          - https://www.khmerload.com/article/131701

          - https://kbn.news/archives/204590

         



Comments