មនុស្សគ្រប់រូបគិតថា ការងារជាកាតព្វកិច្ចដែលត្រូវធ្វើដើម្បីឱ្យជីវិតរបស់ពួកគេមានភាពពេញលេញ។ ពួកគេតែងតែជ្រើសរើសការងារខុសៗគ្នាដោយផ្អែកលើចំណង់ចំណូលចិត្តនិងក្ដីស្រលាញ់របស់ខ្លួន។ ការងារទាំងអស់មានភាពលំបាកនិងងាយស្រួលផ្សេងៗគ្នា ដោយផ្អែកលើប្រាក់ដែលទទួលបាន ប៉ុន្តែការងារមួយចំនួនតូចដែលមានភាពងាយស្រួលក្នុងការធ្វើ ហើយថែមទាំងទទួលបានប្រាក់ចំណូលច្រើនទៀតផង គិតត្រឹមមួយឆ្នាំ។ ខាងក្រោមនេះ ជាការងារចំនួន៣ដែលសប្បាយក្នុងការធ្វើនិងទទួលបានប្រាក់ខែច្រើន៖
១- អ្នកលម្អម្ហូបអាហារ៖ ការងារនេះអ្នកគ្រាន់តែច្នៃម្ហូបមួយចានឱ្យមានភាពទាក់ទាញនិងស្រស់ស្អាតជាងមុនសម្រាប់ថត ដើម្បីបញ្ចូលក្នុងទស្សនាវដ្តីដែលនិយាយអំពីមុខម្ហូប ព្រមទាំងដាក់បញ្ចូលក្នុងសៀវភៅមុខម្ហូបផងដែរ។ អ្នកត្រូវប្រាកដថាម្ហូបនោះនៅតែអាចបរិភោគបានបន្ទាប់ពីតុបតែងរួច។ ការងារប្រភេទនេះអាចរកចំណូលបានរហូតដល់៧ម៉ឺន៧ពាន់ដុល្លារក្នុងមួយឆ្នាំ។
២- អ្នកលេងហ្គេមអាជីព៖ អ្នកគ្រាន់លេងហ្គេមដើម្បីរកប្រាក់ចំណូលតែប៉ុណ្ណោះ។ អ្នកត្រូវពូកែលេងហ្គេម ហើយលេងខ្លាំង មិនមែនគ្រាន់តែលេងហ្គេមដើម្បីសប្បាយនោះទេ។ ការងារមួយប្រភេទនេះដែរ អ្នកអាចរកចំណូលបានយ៉ាងតិច៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយផ្អែកទៅលើសមត្ថភាពនិងការប្រកួតនានាដែលអ្នកបានចូលរួម។
៣- អ្នកមើលថែកោះលក្ខណៈឯកជន៖ ការងារប្រភេទនេះសក្តិសមនឹងមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់និងស្រលាញ់ធម្មជាតិ។ អ្នកអាចសាកល្បងដំណើរផ្សងព្រេងរបស់អ្នកនៅលើកោះឯកជនដែលអ្នកបានមើលថែផងដែរ។ ដើម្បីធ្វើការងារនេះបាន អ្នកត្រូវចេះហែលទឹកដ៏ជំនាញ ជាមនុស្សដែលចូលចិត្តការផ្សងព្រេង មានបទពិសោធក្នុងការតុបតែងដើម្បីឱ្យកោះមានភាពទាក់ទាញ។ អ្វីដែលសំខាន់អ្នកត្រូវមានសមត្ថភាពក្នុងការផ្សព្វផ្សាយអំពីកោះដែលអ្នកបានមើលថែដល់ភ្ញៀវទេសចរដើម្បីទាក់ទាញពួកគេឱ្យមកទស្សនានិងមកកម្សាន្តនៅកោះរបស់អ្នក។ អ្នកអាចទទួលបានប្រាក់ចំណូលរហូតដល់១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ក្នុងការបំពេញការងារមួយនេះ។
---------
ប្រែសម្រួលនិងរៀបរៀងដោយ៖ ជឿក គីមឡាង
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
កែសម្រួលដោយ៖ ជ័ង យៀកលីន
ឯកសារយោង៖ https://www.lifehack.org/572143/fun-jobs-that-pay-well
Comments
Post a Comment