៥ចំណុចដែលបង្ហាញថាទំនាក់ទំនងរបស់អ្នកកាន់តែខិតទៅរកទីបញ្ចប់

ស្នេហាគឺជាចំណែកមួយក្នុងជីវិតមនុស្សម្នាក់ៗ។ ហើយក្នុងទំនាក់ទំនងស្នេហាក៏មានការឈ្លោះប្រកែក អន់ចិត្ត ឬបែកបាក់គ្នាផងដែរ។ ពេលខ្លះដៃគូម្ខាងៗខំយកចិត្តទុកដាក់ ធ្វើគ្រប់បែបយ៉ាងដើម្បីរក្សាចំណងស្នេហារបស់ខ្លួន។ ជនខ្លះក៏ទទួលបានលទ្ធផលល្អ ខ្លះក៏នៅតែមានការបែកបាក់គ្នា។ ប្រសិនបើអ្នកសង្កេតឃើញសកម្មភាពដៃគូដូចចំណុចខាងក្រោម មានន័យថាទំនាក់ទំនងរបស់អ្នកកំពុងតែចុះខ្សោយខ្លាំងណាស់៖

១-មិនជិតស្និទ្ធនឹងអ្នកដូចមុន

គេអាចនឹងមិនចង់និយាយជាមួយអ្នក មិនចាប់ផ្តើមនិយាយរកអ្នកមុន។ ពេលសួរទើបឆ្លើយហើយឆ្លើយកំបុតៗ ឬឆ្លើយតែអ្វីដែលសួរ ហាក់ដូចជាមនុស្សមិនដែលស្គាល់គ្នាពីមុនមក។ អ្នកអាចសង្កេតដឹងទោះបីគេជាមនុស្សមិនសូវនិយាយស្តីក៏អ្នកអាចដឹងពីភាពខុសប្លែកដែរ។ ប៉ុន្តែពេលខ្លះក៏អាចមកពីគេមិនស្រួលខ្លួន ឬមានអារម្មណ៍មិនល្អក៏ថាបាន អ្នកមិនអាចវាយតម្លៃបានភ្លាមៗបាននោះទេ។

២-មិនរីករាយពេលនៅជាមួយអ្នក

ពួកគេមិនរីករាយពេលនៅជាមួយអ្នក ពួកគេមិនញញឹម ហើយមិនសើចនៅពេលអ្នកនិយាយរឿងកំប្លែង។ ទឹកមុខដែលមើលទៅហាក់ដូចជាធុញទ្រាន់នឹងអ្នក ទោះបីជាអ្នកខំធ្វើឱ្យបរិយាកាសរីករាយក៏នៅតែដដែល។ គេក៏មិនចាប់អារម្មណ៍នឹងរឿងរ៉ាវរបស់អ្នកទាំងរឿងល្អទាំងបញ្ហា។

៣-មិនលើកទូរស័ព្ទឬមិនតបសារ

បើគេមិនផ្ញើសារឬទូរស័ព្ទមកអ្នកព្រមទាំងមិនតបសារ មិនលើកទូរស័ព្ទអ្នកទៀតហើយទាំងដែលពីមុនគាត់មិនមែនជាមនុស្សបែបនេះទេ។ ពេលខ្លះអាចមកពីគាត់ជាប់រវល់ តែគាត់និងប្រាប់ហេតុផលសមរម្យបើគាត់រវល់ពិតមែន។ 

៤-មិនចាត់ទុកអ្នកជាមនុស្សសំខាន់ដូចមុន

គេលែងចង់ទៅណាជាមួយអ្នក មិនបបួលអ្នកទៅផ្សារ ទៅចូលរួមកម្មវិធីផ្សេងៗដូចមុន មិនណែនាំមិត្តភ័ក្តិឬបងប្អូនឱ្យស្គាល់។ លើសពីនេះគេអាចនឹងមិនរាប់រកមិត្តភ័ក្តិ បងប្អូនអ្នកទៀតផង។

៥-មិត្តភក្តិឬបងប្អូនគេមិនស្វាគមន៍អ្នក

បើអ្នកឃើញមិត្តភក្តិរបស់បង្អាប់គេជាមួយអ្នកផ្សេងនោះអាចមកពីគេមិនពេញចិត្តនឹងទំនាក់ទំនងរបស់អ្នកឬសង្សារអ្នកជាអ្នកប្រាប់គេ។ ហើយបងប្អូនឬឪពុកម្តាយមិនស្វាគមន៍អ្នកក៏ពួកគេអាចនឹងរៀបចំផែនការដើម្បីបែកពីអ្នកដែរ។

ប្រសិនបើសង្សារអ្នកមានចំណុចទាំងនេះ អ្នកគួរត្រៀមចិត្តឱ្យហើយជាការប្រសើរ។ អ្នកអាចនិយាយជាមួយគាត់ឱ្យដឹងមូលហេតុ បើគាត់មិនចង់បន្តទេដោះលែងឱហយគេមានសេរីភាពទោះបីត្រូវឈឺចាប់ក៏ដោយ ព្រោះបើអ្នកបន្តទាំងបែបនេះក៏គ្មានន័យដែរ។

 -----------

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ ស៊ុយ សុមិនា

កែសម្រួលដោយ៖ ជ័ង យៀកលីន

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ឯកសារយោង៖ https://inspiringtips.com/signs-she-wants-to-end-the-relationship/






Comments