អ្វីដែលអ្នកមិនធ្លាប់ដឹងពីអូសាកា


អូសាកា(Osaka) គឺជាទីក្រុងដែលគេបានកំណត់នៅក្នុងតំបន់ Kansai នៃ Honshu ក្នុងប្រទេសជប៉ុន។ វាជាទីក្រុងជាប់លេខបីដែលមានប្រជាជនច្រើនជាងគេបន្ទាប់ពីទីក្រុងតូក្យូ និងយូកូហាម៉ា។ អូសាកាជាតំបន់ទីប្រជុំជនធំជាងគេទីពីរនៅក្នុងប្រទេសជប៉ុន និងជាទីក្រុងធំជាងគេទី 10 នៅលើពិភពលោកដែលមានប្រជាជនជាង 19 លាននាក់។ 

អូសាកាត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ នៅសម័យកូហ្វុន (៣០០–៥៣៨) វាបានអភិវឌ្ឍទៅជាកំពង់ផែក្នុងតំបន់ដ៏សំខាន់មួយ ហើយនៅសតវត្សរ៍ទី ៧ និងទី ៨ វាជារាជធានីអធិរាជតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ អូសាកាបានបន្តការរីកចម្រើនក្នុងកំឡុងសម័យអេដូ (១៦០៣-១៨៦៧) ហើយត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលនៃវប្បធម៌ជប៉ុន។ ក្រោយពេលសម័យកាល Meiji ត្រូវបានស្ដារឡើងវិញ ទីក្រុង Osaka បានពង្រីកទំហំយ៉ាងធំធេង និងអភិវឌ្ឍឧស្សាហូបនីយកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស។ 

ការពង្រីកការសាងសង់នេះបានធ្វើឱ្យមានកំណើនប្រជាជនពេលមួយទសវត្សរ៍តែម្ដង។ ទីក្រុង អូសាកាបានចូលរួមចំណែកជួយអភិវឌ្ឍទីក្រុងឡើងវិញ ជួយរៀបចំផែនការទីក្រុង និងរៀបចំស្ដង់ដារតំបន់ក្រោយសម័យសង្រ្គាម។ ទីក្រុងនេះត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏សំខាន់មួយនៅក្នុងតំបន់ Keihanshin Metropolitan។ អូសាកាមិនត្រឹមតែជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏សំខាន់មួយនៅក្នុងតំបន់ Keihanshin Metropolitan ប៉ុណ្ណោះទេ តែវាថែមទាំងជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសជប៉ុនទៀតផង។ ទីក្រុង អូសាកាត្រូវបានទទួលស្គាល់ថាជាទីក្រុងពហុវប្បធម៌ និងចម្រុះបំផុតនៅក្នុងប្រទេសជប៉ុន។ អូសាកាគឺជាមជ្ឈមណ្ឌលអន្តរជាតិនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ហើយត្រូវបានតំណាងដោយសាកលវិទ្យាល័យធំៗជាច្រើន ជាពិសេសសាកលវិទ្យាល័យអូសាកា មេត្រូប៉ូលីតាន និងសាកលវិទ្យាល័យកានសៃ។ 

--------

អត្ថបទដោយ៖ គិន វិជ្ជរី

កែសម្រួលដោយ៖ ជ័ងយៀកលីន

©គ្រឹះស្ថានស្រាវជ្រាវ និងបោះពុម្ភផ្សាយហាតប៊ុក

 HeartBookCambodia

Reference: https://en.wikipedia.org/wiki/Osaka#:~:text=Osaka%20(Japanese%3A%20%E5%A4%A7%E9%98%AA%E5%B8%82%2C,Japan%2C%20following%20Tokyo%20and%20Yokohama.

https://www.ultimatecruising.com.au/osaka-fast-facts#:~:text=Osaka%20was%20once%20the%20capital%20of%20Japan.&text=Osaka%20is%20the%20third%20largest%20city%20in%20Japan%20after%20Tokyo%20and%20Yokohama.&text=The%20population%20of%20Osaka%20sits,entire%20population%20in%20one%20city.&text=Osaka%20is%20known%20for%20delicious%20food%20including%20takoyaki%20and%20okonomiyaki. 

https://worldpopulationreview.com/world-cities/osaka-population 

https://www.joneslanglasalle.co.jp/en/trends-and-insights/cities/how-japans-second-city-is-moving-onto-the-world-stage 


Comments