ស្នេហាជារឿងដែលមនុស្សគេចមិនផុតឡើយ ទោះមិនមែនពេលនេះប៉ុន្តែវានឹងកើតឡើងនៅពេលណាមួយក្នុងជីវិតអ្នកជាក់ជាមិនខាន។ ស្នេហាគឺងាយនឹងបង្កើតតែអាចនឹងមិនងាយក្នុងការទទួលបានមកវិញទេព្រោះជារឿងដែលមិនអាចបង្ខំ។ អ្នកអាចមានសិទ្ធិស្រលាញ់នរណាម្នាក់ ប៉ុន្តែគ្មានសិទ្ធិបង្ខំនរណាម្នាក់នោះឱ្យមកស្រលាញ់អ្នកវិញទេ ហេតុនេះដើម្បីចៀសវាងការដាក់ចិត្តស្រលាញ់គេតែម្ខាង អ្នកគួរពិនិត្យមើល៤ចំណុចនេះដែលអាចបញ្ជាក់ថាគេក៏មានចិត្តលើអ្នកវិញដែរ៖
១- នៅតែរក្សាការទាក់ទងគ្នាជាមួយអ្នក
ទោះបីមមាញឹកនឹងការងារបែបណាក៏គេតែងព្យាយាមផ្ញើសារមកវិញដើម្បីមានឱកាសនិយាយជាមួយអ្នក និងឱ្យអ្នកដឹងថាគេក៏គិតអំពីអ្នកដូចគ្នា តែមិនបានន័យថាជាសារបែបរំខានអារម្មណ៍អ្នកឡើយ។
២- ចាប់អារម្មណ៍នឹងរឿងរ៉ាវរបស់អ្នក
ជាធម្មតាទាល់តែមនុស្សដែលមានចិត្តលើគ្នាទើបចាប់អារម្មណ៍ទៅដល់រឿងរ៉ាវតូចៗរបស់គ្នាទៅវិញទៅមក។ បើគេចងចាំរឿងរ៉ាវ ឬចាំពាក្យសម្ដីដែលអ្នកធ្លាប់និយាយហើយនោះ បានន័យថាគេយកចិត្តទុកដាក់នឹងការនិយាយស្ដីរបស់អ្នកដែលពិសេសជាងធម្មតាហើយ។
៣- ប្រាប់រឿងរ៉ាវផ្ទាល់ខ្លួនដល់អ្នក
គ្មាននរណាម្នាក់សុខៗប្រាប់រឿងផ្ទាល់ខ្លួន ក្នុងគ្រួសារ ឬការងារដល់អ្នកដទៃឡើយ លុះត្រាតែមនុស្សដែលគេទុកចិត្តប៉ុណ្ណោះ។ បើគេហ៊ានប្រាប់អ្នក បង្ហាញថាគេទុកចិត្តលើអ្នកហើយនិងចង់រំលែកសុខទុក្ខជាមួយអ្នក។
៤- យកចិត្តទុកដាក់ចំពោះអ្នក
នៅពេលឃើញអ្នកមិនសប្បាយចិត្ត ហើយគាត់ព្យាយាមនៅក្បែរលើកទឹកចិត្ត និងស្ម័គ្រចិត្តនៅស្ដាប់បញ្ហារបស់អ្នក នោះគេក៏យកចិត្តទុកដាក់និងតែងស្វែងយល់ពីចិត្តអ្នកដូចគ្នា។
ប្រសិនបើអ្នកនៅស្ទាក់ស្ទើរក្នុងការសារភាពប្រាប់ពីអារម្មណ៍ខ្លួនឯងចំពោះគេនោះ សូមចំណាយពេលសង្កេតនូវ៤ចំណុចខាងលើ បើដឹងថាមិនអាចបន្តទៅមុខលើសពីនេះទេសូមកុំចំណាយពេលវេលាទាំងដឹងថាគ្មានសង្ឃឹមទៀតអី។
---------
អត្ថបទរៀបរៀងដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ ជ័ង យៀកលីន
©គ្រឹះស្ថាន ស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBookCambodia
ប្រភព៖- https://healthtime.tips/km/library/article/155
- https://infotainment.ams.com.kh/news/how-to-check-if-he-likes-you-or-not/
- https://www.khmerload.com/article/121880
Comments
Post a Comment