![]() |
នៅក្នុងវប្បធម៌ចិន ទម្រង់សិល្បៈនេះមានប្រវត្តិជាង ៣,០០០ ឆ្នាំ មកហើយ ភ្ជាប់ជាមួយនឹងរចនាបទផ្សេងៗជាច្រើន។ នៅតំបន់អាស៊ីបូព៌ា ប្រទេសចិនជាប្រភពដើមនៃសិល្បៈនេះ និងតំណាងឱ្យប្រភេទនៃការរៀបចំផ្កា។ ឥទ្ធិពលនៃសាសនាបុព្វកាល បុព្វបុរសចិនជឿថា មនុស្សនិងរុក្ខជាតិមានទំនាក់ទំនងតាមផ្លូវវិញ្ញាណ ឬការអធិដ្ឋាន។ ដូច្នេះហើយបានជាគេប្រើ រុក្ខជាតិផ្កាជាតង្វាយដល់ឋានសួគ៌ ការបួងសួង និងអរគុណដល់បុព្វបុរស ក៏ដូចជាបារមីវត្ថុសក្ដ័សិទ្ធទាំងឡាយ។ នៅក្នុងឆ្នាំ២០០៨ សិល្បៈរៀបចំផ្កានេះត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិចិន។ ក្នុងសម័យទំនើបនេះ ការរៀបចំផ្កាមិនត្រឹមតែជាសិល្បៈតុបតែងលម្អទេ វាក៏ជាវិធីសាស្រ្តជួយសម្រួលដល់ផ្នែកអារម្មណ៍ សម្រាប់អ្នកមានជីវិតដ៏រវល់ជាមួយភាពស្មុគស្មាញផងដែរ។
ចំណែកនៅក្នុងវប្បធម៌របស់ជនជាតិជប៉ុន «Ikebana» មានន័យត្រង់ថា «ផ្កាដ៏រស់រវើក» តែអត្ថន័យពិតមានន័យថាជាសិល្បៈនៃការរៀបចំផ្កា ដែលដូចគ្នាទៅនឹងសិល្បៈគំនូរ និងចម្លាក់ដែរ។ សិល្បៈនេះបាននាំចូលមកពីប្រទេសចិនប្រហែលនៅសតវត្សទី៧ តាមរយៈឥទ្ធិពលព្រះពុទ្ធសាសនា។ ភាពពេញនិយមនៃសិល្បៈក្នុងការរៀបចំផ្ការបស់ជប៉ុន ត្រូវបានគេលើកឡើងថាមានភាពទាក់ទាញ និងទំនើបជាងវិធីសាស្រ្តនៃការរៀបចំផ្កាធម្មតាដែលមានក្នុងវប្បធម៌ផ្សេងទៀត។ ការរៀបចំផ្កានេះ មានមូលដ្ឋានគ្រឹះ ៤ ប្រភទសំខាន់ ដែលមានអត្ថន័យ និងការតុបតែងផ្សេងគ្នា និងមានធាតុសំខាន់ ៩ ចំណុច ដោយគោលសំខាន់គឺធ្វើឱ្យផ្កាមានភាពរស់រវើក និងភ្ជាប់ជាមួយអត្ថន័យនៃជំនឿ។
-----
ប្រែសម្រួលដោយ៖ ស្រ៊ឺ អេងនាង
កែសម្រួលដោយ៖ ជ័ង យៀកលីន
-China Today (DENG DI, 2021). The Art of Traditional Chinese Flower Arranging. Retrieved from:
-http://www.chinatoday.com.cn/ctenglish/2018/cs/202111/t20211119_800263877.html
-Japan Objects (2022). Ikebana: All You Need to Know About Japanese Flower Art. Retrieved from: https://japanobjects.com/features/ikebana
-Terra Plants and Flowers (2019). WHY ARE FLOWER ARRANGEMENTS SO IMPORTANT? Retrieved from: https://terraplantsandflowers.ca/blogs/news/why-are-flower-arrangements-so-important.
Comments
Post a Comment