មនុស្សមួយចំនួនតែងនិយាយថាមនុស្សប្រុសមិនចេះខឹងកើតទុក្ខ មិនចេះយំដូចមនុស្សស្រីទេ មួយចំនួនទៀតក៏និយាយថាមនុស្សប្រុសមិនងាយខឹងទេតែបើគេខឹងហើយគឺមិនងាយបាត់នោះទេ។ ការពិតទៅមនុស្សប្រុសក៏ចេះខឹង ចេះអន់ចិត្ត ខូចចិត្ត កើតទុក្ខដូចមនុស្សស្រីដែរ ប៉ុន្តែធម្មជាតិរបស់មនុស្សប្រុសមិនបញ្ចេញអារម្មណ៍ទាំងនោះមកខាងក្រៅតាមវិធីដូចមនុស្សស្រីនោះទេ ខាងក្រោមនេះជាវិធីមួយចំនួនដែលអ្នកអាចស្វែងយល់បាន៖
១- មនុស្សប្រុសចូលចិត្តនៅស្ងៀមស្ងាត់ពេលមិនសប្បាយចិត្ត៖ ពួកគេតែងព្យាយាមស្ងៀមស្ងាត់និងបំភ្លេចរឿងរ៉ាវទាំងនោះចោល ហើយគេក៏មិនចូលចិត្តឱ្យអ្នកណារំឮកពីរឿងដែលធ្វើឱ្យគេមិនសប្បាយចិត្តនោះដែរ។ ហេតុនេះអ្នកមិនគួរសួរនាំឬរំឮកពីរឿងទាំងនោះពេលគាត់មិនសប្បាយចិត្តនោះទេ
២- អ្នកយល់ចិត្ត៖ ថ្វីត្បិតតែគេចូលចិត្តស្ងៀមស្ងាត់តែគេក៏ត្រូវការអ្នកយល់ចិត្តដែរ ការយល់ចិត្តមិនចាំបាច់តែជួយរកដំណោះស្រាយឬដំបូន្មានអីនោះទេ គ្រាន់តែនិយាយលួងលោមលើកទឹកចិត្ត និងអនុញ្ញាតិឱ្យគេនៅស្ងៀមស្ងាត់ជាវិធីដ៏ល្អ
៣- ធ្វើឱ្យគេសប្បាយចិត្ត៖ បន្ទាប់ពីគេរម្ងាប់អារម្មណ៍បានខ្លះហើយគេក៏ចង់ធ្វើអ្វីដែលសប្បាយៗដើម្បីបន្លប់និងបំភ្លេចអារម្មណ៍សោកសៅទាំងនោះឱ្យអស់។ អ្នកអាចនិយាយរឿងកំប្លែងឬហាត់ប្រាណលេងកីឡាជាមួយគេតាមចំណូលចិត្តរបស់គេបាន។
-----------
អត្ថបទរៀបរៀងដោយ ៖ ស៊ុយ សុមិនា
កែសម្រួលដោយ៖ ជ័ង យៀកលីន
©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក
HeartBook Cambodia
ឯកសារយោង៖ https://www.khmerload.com/article/161312
Comments
Post a Comment