ជាការពិតណាស់
អ្នកមិនអាចបង្ខំឬគ្រប់គ្រងអារម្មណ៍ស្រឡាញ់របស់នរណាម្នាក់បានទេ ប៉ុន្តែយ៉ាងហោចណាស់ អ្នកនៅតែអាចបង្កើតភាពទាក់ទាញផ្ទាល់ខ្លួនសម្រាប់ចាប់យកចំណាប់អារម្មណ៍មនុស្សដែលអ្នកស្រឡាញ់បាន។
តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យគេមានចំណាប់អារម្មណ៍មកលើអ្នក
ទាំងដែរទំនាក់ទំនងរវាងអ្នកនិងគេមិនសូវជាស្និទ្ធស្នាលនោះ?
ខាងក្រោមនេះគឺជាវិធីសាស្រ្តដែលអ្នកអាចប្រើប្រាស់បានក្នុងការធ្វើឱ្យខ្លួនឯងកាន់តែមានភាពទាក់ទាញ៖
១- ត្រូវមានស្ទាយស្លៀកពាក់ដែលមនុស្សស្រីភាគច្រើនចូលចិត្ត៖ ដើម្បីទាក់ទាញចិត្តមនុស្សស្រីគឺមិនមែនគ្រាន់តែត្រូវការសម្រស់និងក្លិនខ្លួនក្រអូបតែប៉ុណ្ណោះទេ។
លើសពីនេះ ការយកចិត្តទុកដាក់លើការស្លៀកពាក់ក៏ជាចំណុចមួយដែលបុរសគ្រប់រូបមិនគួរមើលរំលងដែរ។
ការស្លៀកពាក់ដែលត្រូវតាមចំណូលចិត្តរបស់មនុស្សស្រីគឺជាកត្តាដ៏សំខាន់សម្រាប់ធ្វើឱ្យមនុស្សស្រីចាប់អារម្មណ៍មកលើអ្នក
បើទោះបីជាមានសម្រស់មិនសូវស្អាត ប៉ុន្តែក៏បានស្ទាយសម្លៀកបំពាក់យោងដែរ។
អ្នកអាចស្រមៃបានថា ប្រសិនបើអ្នកស្លៀកពាក់អាវមិនអាវ ខោមិនខោ
តើមានអ្នកណាមកចាប់អារម្មណ៍លើអ្នក?
២- ត្រូវមានសុជីវធម៌៖ កាលដែលអ្នកប្រកាន់ខ្ជាប់នូវភាពមានសុជីវធម៌គឺមិនមែនមានន័យថាអ្នកជាមនុស្សគួរឱ្យធុញនោះទេ។
ផ្ទុយមកវិញ វាបានបង្ហាញពីការគោរពនិងឱ្យតម្លៃរបស់អ្នកចំពោះនាងទៅវិញទេ។
៣- គិតមុននឹងនិយាយ៖ ការនិយាយដោយបានគិតមុនអាចបង្ហាញពីភាពចាស់ទុំរបស់អ្នកដែលជាកត្តាទាក់ទាញចិត្តមនុស្សស្រី។
អ្នកខ្លះនិយាយមិនចេះគិត ហើយពេលខ្លះការនិយាយដោយមិនបានគិតអាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃទៀតផង។
៤- ធ្វើឱ្យនាងមានអារម្មណ៍ល្អចំពោះអ្នក៖
អ្នកគួរស្វែករកវិធីធ្វើណាមួយដែលធ្វើឱ្យនាងគិតថា នាងសំខាន់សម្រាប់អ្នក។
វិធីទាំងនោះអាចជាការតបសាររបស់នាង ការចែករំលែករឿងក្នុងចិត្ត និយាយលេងជាមួយនាង ជួយយកអាសាដូចជាការជួយលើករបស់ធ្ងន់ៗជាដើម។
----
ប្រែសម្រួលដោយ៖ គួច គីមហ្គេច
កែសម្រួលដោយ៖ ជុំ អូវីស្សា
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានស្រាវជ្រាវ
និងបោះពុម្ពផ្សាយហាតប៊ុក
Comments
Post a Comment