មនុស្សជាច្រើនគឺសុទ្ធតែដឹងថាផ្លែប៉ោមមានប្រយោជន៍ល្អសម្រាប់សុខភាព។
ផ្លែប៉ោមសម្បូរដោយជាតិទឹក ជាតិសរសៃរ វីតាមីនជាច្រើនប្រភេទ (វីតាមីន C, E, B, K…) ហើយជួយការពារជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក
ព្រមទាំងជួយដល់ការសម្រកទម្ងន់ផងដែរ។
អ្វីដែលពិសេសជាងនេះ សារធាតុស្ករនិងសរសៃរនៅក្នុងផ្លែប៉ោមអាចជួយឱ្យអ្នកស្វាងសា្មរតីបានល្អជាងកាហ្វេទៅទៀត។ ប្រសិនបើអ្នកទទួលទានផ្លែប៉ោមនៅពេលព្រឹកវានឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា ហើយស្វាងពីការងងុយគេង។
ប្រសិនបើ អ្នកទទួលទាននៅពេលយប់ វានឹងជួយឱ្យអ្នកគេងលក់ស្រួលដោយសារក្នុងផ្លែប៉ោមមានផ្ទុកសារធាតុមេឡាតូនីន។ បន្ថែមពីនេះ យោងការសិក្សាមួយបានឱ្យដឹងថា ទឹកផ្លែប៉ោមក៏អាចជួយការពារការថយចុះនៃផ្លូវចិត្ត
និងជំងឺភ្លេចភ្លាំងផងដែរ។ សារធាតុគ្យូអឺសេទីន (Quercetin) នៅក្នុងផ្លែប៉ោមអាចការពារខួរក្បាលរបស់អ្នកពីការខូចខាតដែលបណ្តាលមកពីភាពតានតឹងដោយអុកស៊ីតកម្ម និងស្ត្រេស។
យ៉ាងណាមិញ ក្រៅពីផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏នៅមានជំនឿផ្សេងៗទាក់ទងនឹងផ្លែប៉ោមផងដែរដូចជាតំណាងឱ្យភាពចម្រុងចម្រើន សេចក្ដីស្រលាញ់ ភាពសប្បាយរីករាយ ចំណេះដឹង ប្រាជ្ងា និងការកើតនិងស្លាប់។ សម្រាប់ជនជាតិចិនវិញ មានជំនឿថាផ្លែប៉ោមតំណាងឱ្យភាពសុខសាន្ត។ ក្រៅពីនេះយើងឃើញថា ផ្លែប៉ោមក៏ត្រូវបានអ្នកនិពន្ធយកជាតំណាងនៅក្នុងសាច់រឿងផ្សេងៗផងដែរ។
-----
ប្រែសម្រួលដោយ៖ ស្រ៊ឺ អេងនាង
កែសម្រួលដោយ៖ ជុំ អូវីស្សា
រក្សាសិទ្ធិដោយ៖ គ្រិះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក
INSIDER (Erin FitzGerald, Spoon
University Jun 6, 2017). 8 breakfast foods that will give you as much
energy as coffee. Retrieved from https://www.businessinsider.com/breakfast-foods-that-will-give-you-as-much-energy-as-coffee-2017-6#apples-1
Healthline (January 5, 2022). 8
Impressive Health Benefits of Apples. Retrieved from https://www.healthline.com/nutrition/how-apples-affect-weight#benefits
WisdomPortal.com
(Peter Y. Chou, 2010). Apple Symbolism. Retrieved from http://www.wisdomportal.com/Poems2010/AppleSymbolism.html
Comments
Post a Comment