កន្លែងទេសចរណ៍ចំណាស់ជាងគេទាំង៤នៅលើពិភពលោក


រាប់ពាន់ឆ្នាំមកនេះ សំណង់បុរាណបានឈរនៅជុំវិញពិភពលោក។ សំណង់បុរាណទាំងនោះមានសារៈសំខាន់ណាស់ព្រោះជាប្រវត្តិសាស្រ្ត ជាវប្បធម៌ និងប្រៀបដូចជាដួងវិញ្ញាណនៃបុព្វបុរសរបស់ប្រទេសនីមួយៗផងដែរ។ នៅក្នុងសបា្ដហ៍នេះផងដែរ យើងបានជ្រើសរើសកន្លែងទេសចរណ៍ចំណាស់ជាងគេ ចំនួនបួននៅទូទាំងពិភពលោក៖

១- Borobudur, Magelang, Central Java, ប្រទេសឥណ្ឌូនេស៊ី

ប្រាសាទពុទ្ធសាសនាមហាយានត្រូវបានសាងសង់ឡើងក្នុងសតវត្សទី៩ ហើយអាចហៅបានថាជារូបតំណាងនៃប្រទេសឥណ្ឌូនេស៊ី។ ប្រាសាទនេះត្រូវបានការពារដោយអង្គការយូណេស្កូ។ ភាពស្រស់ស្អាតនៃប្រាសាទនេះគឺអគារមានរាងការ៉េ៦ជាន់ដែលតុបតែងដោយចម្លាក់លៀន និងរូបបដិមាព្រះពុទ្ធចំនួន៥០៤។ មើលពីខាងលើបរិវេណទាំងមូលដូចជារូបព្រះពុទ្ធសាសនាមេនដាឡា(Mandala)។

២- Tegallalang Rice Terrace, Bali, ប្រទេសឥណ្ឌូនេស៊ី

Tegallalang Rice Terrace គឺជាជ្រលងភ្នុះចំណាស់មួយដែលមានទីតាំងនៅ អ៊ូប៊ុដ (Ubud) ដែលជាតំបន់ទេសចរណ៍ ត្រូវបានប្រជាជនស្គាល់ថាជារមណីយដ្ឋានលំហែកាយដ៏ល្បីល្បាញទូទាំងពិភពលោកផងដែរ។ ដោយសារតែជ្រលងភ្នំនោះមានផ្ទៃរាបស្មើនិងដើមត្មោតខ្ពស់គ្រប់ទីកន្លែងធ្វើឱ្យទាក់ទាញភ្ញៀវទេសចរទៅទីនោះថតរូប មើលទេសភាពជាដើម។ មានវិចិត្រករមួយចំនួនបានទៅទីនោះក្នុងគោលបំណងចាប់យករូបភាពដ៏អស្ចារ្យរបស់ Tegallalang Rice Terrace។

៣-Moai, កោះអ៊ីស្ទ័រ

ម៉ូអាយ (Moai) គឺជារូបសំណាកដែលត្រូវបានឆ្លាក់ដោយប្រជាជន រ៉ាប៉ានុយ (Rapa Nui) នៅចន្លោះឆ្នាំ ១២៥០ និង ១៥០០។ អ្នកវិទ្យាសាស្រ្តនៅតែមានការងឿងឆ្ងល់ថាតើរូបសំណាកដ៏ធំមហាសាលមួយនេះត្រូវបានបង្កើតឡើងដោយវិធីណា ព្រមទាំងដឹកជញ្ជូនបានយ៉ាងដូចម្ដេច? រឿងមួយនេះរមែងនៅតែជាអាថ៌កំបាំងរហូត។

៤-  Petra, ហ្ស៊កដានី (Jordan)

Petra គឺជាទីក្រុងបុរាណ ដែលត្រូវបានឆ្លាក់ចេញពីថ្មតែម្ដង។ ទីក្រុងនេះត្រូវបានការពារដោយអង្គការយូណេស្កូ ហើយទីក្រុងនេះទៀតសោតក៏ត្រូវបានគេចាត់ទុកថាជាស្ថាបត្យកម្មដ៏អច្ឆរិយៈមួយនៅក្នុងពិភពលោកផងដែរ។ ទីក្រុងនេះមានអាយុកាលប្រហែល ២០០ឆ្នាំមុនគ.ស. មកហើយ។ មនុស្សជំនាន់នោះត្រូវចំណាយពេលរាប់រយឆ្នាំដើម្បីឆ្លាក់ថ្មដែលមានកម្ពស់៥០ម៉ែត្រឱ្យចេញទៅជាទីក្រុងដ៏អស្ចារ្យមួយនេះ។ អ្នកស្រុកនៅទីនោះហៅទីក្រុងដ៏ស្រស់ស្អាតនេះថា វាលខ្សាច់កុលាប(Dessert rose)៕

-----------

អត្ថបទប្រែសម្រួលដោយ៖ ណុច លីលី

កែសម្រួលដោយ៖ ជ័ង យៀកលីន

© គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBookCambodia

ប្រភព: https://www.pandotrip.com/top-10-oldest-landmarks-in-the-world-23116/



 


Comments