ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ទាំង ៨ដែលសិស្សគួរដឹង


ការយល់ដឹងពីប្រវត្តិសាស្រ្តគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្ស ព្រោះពួកគេអាចទទួលបានពិន្ទុល្អក្នុងការប្រលងប្រសិនបើពួកគេបានដឹងអំពីកាលបរិច្ឆេទនិងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រវត្តិសាស្រ្តទាំងនោះ។ ប៉ុន្តែការទន្ទិញឱ្យចាំនូវព្រឹត្តិការណ៍ទាំងនោះគឺមានភាពលំបាកខ្លាំង ដូចនេះសិស្សគួរមានចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដូចជា៖

១- ដើមកំណើតនៃអរិយធម៌៖ ក្នុងប្រវត្តិសាស្រ្តអរិយធម៌ដែលត្រូវបានចងក្រងដំបូងគេគឺនៅសូមេត (Sumer)។ សូមេតគឺស្ថិតនៅមេសូប៉ូតាមី (Mesopotamia) ដែលជាអ៊ីរ៉ាក់បច្ចុប្បន្ន បានកកើតឡើងតាំងពី ៥០០០ឆ្នាំមុនគ្រិស្តសករាជ ឬមុនសម័យនោះទៅទៀតតាមការបញ្ជាក់របស់ឯកសារមួយចំនួន។ ប្រជាជនសូមេតបានផ្តោតសំខាន់លើផ្នែកកសិកម្ម អភិវឌ្ឍន៍ភាសាសរសេរ បង្កើតកង់រទេះ និងបង្កើតឱ្យមានទីក្រុងដំបូងបង្អស់ដែលមានប្រជាជនរស់នៅច្រើន

២- របបប្រជាធិបតេយ្យ៖ របបប្រជាធិបតេយ្យដំបូងត្រូវបានអភិវឌ្ឍន៍ចេញពីសម័យក្រិចបុរាណក្នុងសម័យសតវត្សទី៦មុនគ្រិស្តសករាជ

៣- ការបង្កើតក្រដាស៖ ក្រដាសត្រូវបានបង្កើតឡើងដោយជនជាតិចិននៅក្នុងសម័យសតវត្សទី២ មុនគ្រិស្តសករាជ ។ ក្រដាសដំបូងឡើយបង្កើតក្នុងគោលបំណងសម្រាប់សរសេរ ប៉ុន្តែបានប្រើសម្រាប់ ខ្ចប់វត្ថុ សម្រាប់ការពារ និងសូម្បីតែជាក្រដាសអនាម័យ

៤- ចក្រភពរ៉ូម៖ ចក្រភពរ៉ូមត្រូវបានទទួលស្គាល់ថាជាចក្រភពដែលមានអំណាចបំផុតក្នុងប្រវត្តិសាស្រ្តតាំងពីឆ្នាំ ៤៤មុនគ្រិស្តសករាជ ក្រោមការគ្រប់គ្រងរបស់ ជូលៀស ឆែសារ (Julius Caesar)។ អាណាចក្ររ៉ូមបានបញ្ចប់បន្ទាប់ពីបានកកើតជាង ១០០០ឆ្នាំ និងបានជះឥទ្ធិពលជាច្រើនដល់មនុស្សដូចជាសំណង់ស្ថាបត្យកម្ម សាសនា ទស្សនៈវិជ្ជា និងរបបគ្រប់គ្រងរដ្ឋ

៥- ម៉ែកណាកាតា (Magna Carta)៖ គឺជាឯកសារមួយ ដែលឯកសារនេះត្រូវបានចងក្រង និងចែកចាយឱ្យប្រើប្រាស់ក្នុងឆ្នាំ១២១៥ ដែលបានបង្កើតដោយប្រជាជនបារាំងដើម្បីកម្រិតអំណាចរបស់ស្ដេចដែលមានព្រះនាមចន។ ឯកសារនេះគឺជាដើមហេតុបង្កើតឱ្យមានរដ្ឋធម្មនុញ្ញរបស់ប្រទេសអង់គ្លេស និងបណ្ដាប្រទេសដទៃទៀត

៦- Black Death៖ Black Death៖ គឺជាជំងឺរាតត្បាតដ៏ធំមួយដែលបានសម្លាប់ប្រជាជនជាងរយលាននាក់ពីអាស៊ីរហូតដល់អឺរ៉ុបនៅក្នុងឆ្នាំ ១៣៤៨-១៣៥០ ដែលប្រជាជន ៦០% របស់អឺរ៉ុបបានស្លាប់ដោយសារជំងឺនេះ

៧- រ៉េណាសាន(The Renaissance)៖ គឺជាវប្បធម៌មួយ ដែលវានៅតែបន្តចាប់ពីសតវត្សទី១៤ រហូតដល់សតវត្សទី១៧ ហើយវប្បធម៌នេះទៀតសោតក៏ជាការកកើតឡើងវិញនៃការរុករកបែបវិទ្យាសាស្ត្រ សិល្បៈគំនូរ ស្ថាបត្យកម្ម ទស្សនវិជ្ជា អក្សរសាស្រ្ត និងតន្រ្តី។ វប្បធម៌នេះកកើតឡើងដំបូងនៅក្នុងប្រទេសអ៊ីតាលីហើយក៏បានរាតត្បាតរហូតដល់អឺរ៉ុបតែម្ដង

៨- សង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២៖ សង្គ្រាមលោកទាំងពីរលើកនេះគឺជាសង្រ្គាមដែលមានមនុស្សស្លាប់ច្រើនបំផុត។ សង្រ្គាមលោកលើកទី១ នៅក្នុងឆ្នាំ ១៩១៤-១៩១៩ និងសង្រ្គាមលោកលើកទី២ នៅក្នុងឆ្នាំ ១៩៣៩-១៩៤៥។

-------
ប្រែសម្រួលដោយ៖ ជុំ អូវីស្សា
កែសម្រួលដោយ៖ ជ័ង យៀកលីន
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក
ប្រភពអត្ថបទ៖ 




Comments