អ្នកវិទ្យាសាស្រ្តជាច្រើនកំពុងស្វែងរកវិធីសាស្ត្រថ្មីៗដែលអាចជះឥទ្ធិពលវិជ្ជមានទៅកាន់សង្គមជាពិសេសគឺគំនិត និងវិធីក្នុងការការពារបរិស្ថាន។ វិធីក្នុងការកែប្រែ ឬស្ដារបរិស្ថាន ឱ្យល្អឡើងវិញ គឺវាមានច្រើនណាស់ អ្វីដែលសំខាន់គឺ
តើអ្នកស្ម័គ្រចិត្តជួយដែរឬទេ? ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចចូលរួមថែរក្សាបរិស្ថាន៖
១-កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច
ថង់ប្លាស្ទិចគឺមូលហេតុចម្បងដែលនាំឱ្យប៉ះពាល់បរិស្ថាន ហើយវាក៏ជាមូលហេតុមួយដែលបណ្ដាលឱ្យសត្វក្នុងទឹកមួយចំនួនធំត្រូវបានស្លាប់ដោយសត្វទាំងនោះ យល់ច្រឡំថាជាអាហារ។
ថង់ប្លាស្ទិកត្រូវការពេលវេលាយូរក្នុងការបំបែករូបធាតុរបស់វាទើបហេតុនេះកាត់បន្ថយការប្រើថង់យូរដៃ
មកប្រើជាកន្ត្រកឬកាបូបដាក់អីវ៉ាន់ទើបជាការល្អ។
២- កែច្នៃរបស់ឡើងវិញ
ការកែច្នៃគឺមានភាពងាយស្រួលជាងការយើងគិតទៅទៀតប៉ុន្តែមនុស្សជាច្រើនមិនបានអនុវត្តវាឡើយ។
ប៉ុន្តែអ្នកអាចចាប់ផ្ដើមគំនិតនេះពីខ្លួនឯងនិងក្នុងសង្គមដែលអ្នកកំពុងរស់នៅសព្វថ្ងៃដោយបែងចែកសំរាមនិងយកសំរាមដែលអាចកែច្នៃបានយកមកកែច្នៃធ្វើជារបស់របរប្រើប្រាស់ប្រចាំថ្ងៃជាដើម។
៣- សន្សំសំចៃភ្លើង
អ្នកត្រូវបិទភ្លើង ទូរទស្សន៍ និងឧបករណ៍ផ្សេងទៀត។
អ្នកអាចប្រើប្រាស់អំពូលភ្លើងដែលមានមុខងារសន្សំសំចៃឬប្រើប្រាស់ភ្លើងដែលទទួលបានថាមពលពីពន្លឺព្រះអាទិត្យ។
វាមិនត្រឹមតែជួយទៅដល់បរិស្ថានព្រមទាំងជួយទៅដល់ហិរញ្ញវត្ថុរបស់អ្នកផងដែរ។
៤- សន្សំសំចៃទឹក
ទឹកត្រូវបានប្រើប្រាស់ខ្ជះខ្ជាយលើសពីអ្វីដែលអ្នកស្មានដឹង ដូចនេះនៅពេលដុសធ្មេញ សូមបិទក្បាលរុយប៊ីណេ និងនៅពេលដែលអ្នកលាងចាន ព្យាយាមប្រើទឹកតិចតាមតែអាចធ្វើទៅបាន។ វាមានប្រយោជន៍សម្រាប់ទាំងបរិស្ថាន
និងប្រាក់របស់អ្នកបន្ទាប់ពីផ្លាស់ប្ដូរទម្លាប់ខ្ជះខ្ជាយ។
៥- កាត់បន្ថយការប្រើប្រាស់រថយន្ត
យានយន្តមានគ្រោះថ្នាក់ដល់បរិស្ថានព្រោះវាបញ្ចេញសារធាតុគីមីមួយចំនួនដែលធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានតាមរយៈភ្លៀងអាស៊ីត។
ការធ្វើដំណើរសាធារណៈដូចជាតាមឡានក្រុង ការដើរ ឬជិះកង់ទៅថ្នាក់រៀន ឬកន្លែងធ្វើការ គឺជាជម្រើសដែលល្អសម្រាប់សុខភាព
ដែលជួយដល់បរិស្ថាន និងសន្សំប្រាក់។
------
ប្រែសម្រួលដោយ៖ ណុច លីលី
កែសម្រួលដោយ៖ ជុំ អូវីស្សា
រក្សាសិទ្ធិដោយ៖ គ្រិះស្ថានស្រាវជ្រាវ
និងបោះពុម្ពផ្សាយហាតប៊ុក
ប្រភព:
https://www.fastweb.com/student-life/articles/eight-simple-ways-to-help-the-environment
Comments
Post a Comment