៦ចំណុចបង្ហាញថាអ្នកស្រឡាញ់អ្នកណាម្នាក់

 


ពេលខ្លះអ្នកអាចឆ្ងល់អំពីសកម្មភាពប្លែកៗរបស់ខ្លួនឯង ឬអារម្មណ៍របស់ខ្លួនដែលខុសប្លែកធម្មតា។ ពេលខ្លះអ្នកអាចមានអារម្មណ៍ថាចាប់អារម្មណ៍អ្នកណាម្នាក់ តែអ្នកមិនដឹងថាតើអ្នកគ្រាន់តែចាប់អារម្មណ៍តែចំណុចណាមួយ ឬអ្នកស្រឡាញ់គេ។ អ្នកអាចនឹងលួចស្រឡាញ់នណាម្នាក់ដោយមិនដឹងខ្លួនក៏ថាបាន។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលបង្ហាញថាអ្នកស្រឡាញ់នរណាម្នាក់៖

-  មានអារម្មណ៍រីករាយខុសធម្មតា

 នៅពេលដែលអ្នកស្រឡាញ់នណាម្នាក់ អ្នកតែងមានអារម្មណ៍រីករាយ ហាក់ដូចជាពិភពលោកនេះពិតជាស្រស់បំព្រងខុសធម្មតា ទាំងពេលខ្លះអ្នកមិនបានដឹងខ្លួនថាអ្នកលង់ស្រឡាញ់គេក៏ដោយ។ ស្នេហាអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្តនិងបំពេញការងាររបស់ខ្លួនដោយទឹកមុខស្រស់ថ្លាផងដែរ។

- មានអារម្មណ៍រំភើបពេលចួបមុខគេ

នៅពេលអ្នកស្រឡាញ់អ្នកណាម្នាក់ អ្នកអាចនឹងអៀនពេលចួបមុខឬពេលគេមើលមកអ្នក។ ប៉ុន្តែអ្នកក៏មានអារម្មណ៍រំភើបផងដែរពេលដែលនៅជិតគេ គ្រាន់តែសកម្មភាពធម្មតារបស់គេក៏ធ្វើឱ្យអ្នកសប្បាយចិត្តដែរ។

- ចង់នៅជិតគេ

មនុស្សគ្រប់គ្នាតែងចង់មានពេលវេលានៅជិតមនុស្សដែលខ្លួនស្រឡាញ់ ពេលវេលាដែលនៅជាមួយគេហាក់ដូចជាដើរលឿនខុសរាល់ដង។ អ្នកក៏មិនចង់ចាកឆ្ងាយពីគេដែរ នៅពេលដែលស្នេហាជ្រាលជ្រៅ ការបែកគ្នាតែរយៈពេលខ្លីក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថានឹក ហាក់បីដូចជាបែកគ្នាយូរណាស់។

- គេតែងតែនៅជាប់ក្នុងចិត្តអ្នក

ស្នេហាជះឥទ្ធិពលដល់ផ្លូវចិត្ត និងអារម្មណ៍អ្នកគ្រប់ពេល។ មនុស្សដែលអ្នកស្រឡាញ់ខ្លាំងតែងមាននៅក្នុងចិត្តអ្នកជាប់ជានិច្ច មិនថាអ្នកចង់ទៅដើរលេង ទៅទិញឥវ៉ាន់ឬសកម្មភាពអ្វីផ្សេងៗអ្នកតែងនឹកឃើញមនុស្សម្នាក់នោះមុនគេ។ មិនថាតែពេលអ្នកចង់ធ្វើសកម្មភាពផ្សេងៗ សូម្បីតែពេលអ្នកធ្វើការឬសម្រាកក៏អ្នកអាចនឹកឃើញគេផងដែរ។

-  ច្រណែន

មនុស្សគ្រប់គ្នាតែងមានអារម្មណ៍ច្រណែនឬប្រចណ្ឌ នៅពេលដែលអ្នកដែលឃើញអ្នកខ្លួនស្រឡាញ់នៅជិតឬជិតស្និទ្ធជាមួយអ្នកដទៃ។ សកម្មភាពខ្លះទៀតដែលអ្នកអាចធ្វើដោយមិនដឹងខ្លួននៅពេលអ្នកស្រឡាញ់គេដូចជា ចូលចិត្តតាមមើលគេ ញញឹមពេលចួបមុខគេ ឬតាមដានfacebookគេជាដើម។

៦- លះបង់

អ្នកព្យាយាមយល់ពីគេ ហើយលះបង់ដើម្បីគេ។ អ្នកតែងគិតពីគេនិងព្យាយាមនៅក្បែរពេលដែលគេត្រូវការជំនួយជាដើម។ ក្រៅពីនេះអ្នកក៏អាចនឹងកែប្រែចំណុចមិនល្អរបស់ខ្លួនដើម្បីគេផងដែរ។

------

អត្ថបទរៀបរៀងនិងប្រែសម្រួលដោយ៖ ស៊ុយ សុមិនា

កែសម្រួលដោយ៖ ជុំ អូវីស្សា

©គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយហាតប៊ុក

HeartBook Cambodia

ឯកសារយោង៖ https://www.seventeen.com/love/dating-advice/a27197268/how-do-you-know-you-love-someone/

 

 

Comments