ប្រសិនបើអ្នកចង់បានសន្តិភាពជាមួយនឹងអ្នកដទៃ អ្នកត្រូវតែមានសន្តិភាពផ្លូវចិត្តជាមួយនឹងខ្លួនឯងជាមុនសិន។ ប៉ុន្តែ តើអ្វីទៅដែលជាសន្តិភាពផ្លូវចិត្ត? បើនិយាយឱ្យខ្លី សន្តិភាពផ្លូវចិត្តសំដៅទៅលើភាពស្ងប់ស្ងាត់ផ្លូវចិត្ត មិនប្រតិកម្មតបតទៅនឹងអ្វីមួយ និងមានសេរីភាពពីការព្រួយបារម្ភផ្សេងៗជាដើម។ ជាទូទៅ ស្ថានភាពផ្លូវចិត្តកើតមានឡើងចំពោះអ្នកដែលឈានចូលដល់វ័យចាស់ទុំ។ ការឈានចូលដល់វ័យចាស់ទុំនេះ មិនប្រាកដថាទាល់តែអ្នកមានអាយុតិចឬច្រើននោះទេ។ ពេលខ្លះក្មេងជំទង់ក៏អាចមានសន្តិភាពផ្លូវចិត្តបានផងដែរ។ តើសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកជាមនុស្សមានសន្តិភាពផ្លូវចិត្ត?
១- អ្នករីករាយនឹងពេលបច្ចុប្បន្ន និងអ្វីដែលខ្លួនឯងមាន
២- អ្នកមិនវាយតម្លៃឬប្រតិកម្មតបទៅនឹងអ្នកដទៃដោយឥតហេតុផល
៣- អ្នកលែងចង់បង្កជម្លោះ
៤- អ្នកលែងព្យាយាមគ្រប់គ្រងលើរឿងនិងមនុស្សដែលអ្នកមិនអាចគ្រប់គ្រងបាន
៥- អ្នកមានអារម្មណ៍ចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដទៃនិងធម្មជាតិ
![]() |
រូបតំណាង (ប្រភព៖ Inspiring Tips) |
៦- អ្នកលែងសូវគិតនិងមានការព្រួយបារម្ភច្រើនដូចមុន
៧- អ្នកចេះចែករំលែកទៅឱ្យអ្នកដទៃ បើទោះបីជាការចែករំលែកនោះតូចតាចក្ដី
៨- អ្នកឱ្យតម្លៃទៅលើរឿងតូចតាចនៅជុំវិញខ្លួន
៩- អ្នកផ្ដល់ក្ដីស្រឡាញ់ដោយឥតលក្ខខណ្ឌ
១០- អ្នកផ្ដល់ក្ដីសង្ឃឹមនិងក្ដីស្រឡាញ់ជាជាងផ្ដល់ភាពភ័យខ្លាចដល់ខ្លួនឯង។
ប្រភព៖ គេហទំព័រ Wildmind Meditation
ប្រែសម្រួលដោយ៖ អម្រិន ពិសី
Comments
Post a Comment