រឿងពិតទាំង៨អំពីទំពាំងបាយជូរដែលអ្នកគួរឈ្វេងយល់

ទំពាំងបាយជូរ គឺជាផ្លែឈើមួយប្រភេទដែលមនុស្សភាគច្រើននៅលើពិភពលោកនិយមចូលចិត្ត ជាពិសេសក្នុងការយកទៅផលិតជាស្រាទំពាំងបាយជូរ ដោយសារតែវាមានរសជាតិឆ្ងាញ់និងអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។

ខាងក្រោមនេះគឺជារឿងពិតទាំង៨អំពីទំពាំងបាយជូរដែលយើងគួរឈ្វេងយល់៖

1. អ្នករុករកជនជាតិអេស្ប៉ាញបាននាំយកផ្លែឈើនេះទៅកាន់អាម៉េរិកកាលពីប្រហែល៣០០ឆ្នាំមុន

2. ផ្លែទំពាំងបាយជូរ គឺជាប្រភេទផ្លែប៊ឺរី

3. ពូជរបស់ផ្លែទំពាំងបាយជូរមានជាង៨ ០០០ ដែលមកពី៦០ប្រភេទខុសៗគ្នា

4. ផ្លែទំពាំងបាយជូរមួយពែងដែលមានប្រហែល១០០កាឡូរី ផ្តល់នូវគុណតម្លៃដែលរាងកាយត្រូវការជាប្រចាំថ្ងៃនូវវីតាមីនខេ (Vitamin K) និងវីតាមីនស៊ី (Vitamin C)

5. គេត្រូវការផ្លែទំពាំងបាយជូរប្រហែល១គីទ្បូក្រាម ដើម្បីធ្វើស្រាមួយដប។

6. ដំណាប់ទំពាំងបាយជូរត្រូវបានគេធ្វើទ្បើងដោយប្រើទំពាំងបាយជូរផ្អែម ហើយហាលសំដិលថ្ងៃ

7. ទំពាំងបាយជូខនខត (Concord Grapes) មានរសជាតិប្លែក ហើយអាចរស់រានក្នុងអាកាសធាតុត្រជាក់បាន

8. ផ្លែទំពាំងបាយជូរមានច្រើនពណ៌រួមមានពណ៌បៃតង ក្រហម ខ្មៅ លឿង ផ្កាឈូក និងស្វាយ៕

ប្រភពពី៖ គេហទំព័រ WebMD

ប្រែសម្រួលដោយ៖ មាស មុនី

Comments