រឿងពិតដ៏គួរឱ្យចាប់អារម្មណ៍ទាំង១០អំពីព្រះចៅផារ៉ាអុងរបស់ប្រទេសអេហ្ស៊ីបបុរាណ

ចក្រភពអេហ្ស៊ីបបុរាណមានអាយុកាលរយៈពេលជាង៣ ០០០ឆ្នាំនិងមានព្រះចៅផារ៉ាអុងចំនួន១៧០នាក់ រាប់ចាប់តាំងពីព្រះចៅណាមឺ (Narmer) ដែលគ្រប់គ្រងនៅសតវត្សរ៍ទី៣១មុនគ.ស. រហូតដល់រាជ្យព្រះនាងក្លេអូផេត្រា (Cleopatra) ដែលបានធ្វើអត្តឃាតខ្លួនឯងនៅឆ្នាំ៣០មុនគ.ស.។

ទោះបីបើរជ្ជកាលរបស់ពួកគេមានវិសាលភាពយ៉ាងទូលំទូលាយនិងភាពរីកចម្រើនខ្លាំងនៅក្នុងអតីតកាលក៏ដោយ ប៉ុន្តែរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍អំពីព្រះចៅផារ៉ាអុង ដែលជាអ្នកដឹកនាំកំពូលនៅក្នុងអាណាចក្របុរាណមួយនេះនៅតែបន្តវត្តមានសម្រាប់សិក្សាស្រាវជ្រាវបានរហូតមកដល់សព្វថ្ងៃនេះ។

ខាងក្រោមនេះគឺជារឿងពិតទាំង១០អំពីព្រះចៅផារ៉ាអុងរបស់ប្រទេសអេហ្ស៊ីបបុរាណដែលអ្នកប្រហែលមិនធ្លាប់បានដឹងពីមុន៖

១- ពួកគេគឺជាអ្នកដឹកនាំសាសនានិងជាអ្នកនយោបាយ

២- មានតែព្រះចៅផារ៉ាអុងទេដែលអាចថ្វាយតង្វាយទៅដល់ព្រះអាទិទេពបាន

៣- ព្រះចៅផារ៉ាអុងត្រូវបានគេចាត់ទុកថាជាព្រះអាទិទេពហូរុស (Horus) មកចាប់ជាតិ 

៤- ព្រះចៅអាកខេណាតែន (Akhenaten) បានផ្លាស់ប្តូរជំនឿសាសនារបស់ប្រទេសអេហ្ស៊ីបឱ្យគោរពព្រះអាទិទេពតែមួយប៉ុណ្ណោះ ដោយទ្រង់ជឿថា មានព្រះអាទិទេពតែមួយអង្គគត់នៅលើលោកនេះ

៥- ការតុបតែងមុខគឺជាកាតព្វកិច្ចរបស់ព្រះចៅផារ៉ាអុង

៦- ទង់កោងនិងទង់ភ្លោះ គឺជានិមិត្តរូបសំខាន់នៃអំណាចរបស់ព្រះចៅផារ៉ាអុង

ទង់កោងនិងទង់ភ្លោះដែលជានិមិត្តរូបសំខាន់នៃអំណាចរបស់ព្រះចៅផារ៉ាអុង

៧- ជារឿយៗ ពួកគេតែងតែរៀបការជាមួយនឹងសាច់ញាតិរបស់ពួកគេផ្ទាល់

៨- ព្រះចៅទុតានខាមុន (Tutankhamun) ត្រូវបានចាត់ទុកជាព្រះចៅផារ៉ាអុងដ៏ល្បីល្បាញបំផុត ក៏ប៉ុន្តែរជ្ជកាលរបស់គាត់គឺមានរយៈពេលខ្លីណាស់

៩- ពុកចង្ការបស់ពួកគេមិនមែនជាពុកចង្កាពិតប្រាកដនោះទេ

១០- ប្រាសាទពីរ៉ាមីតដ៏ធំបំផុត គឺពីរ៉ាមីតឃុហ្វូ (Khufu)៕

ប្រាសាទពីរ៉ាមីតឃុហ្វូ

ប្រភពពី៖ គេហទំព័រ History Hit

ប្រែសម្រួលដោយ៖ មាស មុនី


 

Comments