វីតាមីនគឺជាសារធាតុចិញ្ចឹមដែលចាំបាច់ខ្លាំងណាស់សម្រាប់សារពាង្គកាយរបស់មនុស្ស ព្រោះវាបានបំពេញតួនាទីជាច្រើននៅក្នុងរាងកាយរបស់យើងម្នាក់ៗ។ ការបរិភោគអាហារដែលធ្វើឱ្យយើងមានសុខភាពល្អគឺជាវិធីសាស្រ្តដ៏ល្អបំផុតដើម្បីបំពេញនូវបរិមាណអាហារូបត្ថម្ភ ជាពិសេសគឺវីតាមីនគ្រប់គ្រាន់ដល់សារពាង្គកាយរបស់យើង។ ប៉ុន្តែ ប្រសិនបើរាងកាយរបស់ទទួលបានតែបរិមាណតិចតួចនូវសារធាតុសំខាន់ទាំងនេះ វាអាចបណ្តាលឱ្យអ្នកប្រឈមមុខនឹងផលប៉ះពាល់សំខាន់ៗចំនួនពីរដូចជា៖
១- ការបាត់បង់ស្មារតី (វង្វេងស្មារតី)
នាវិកកាលពីសម័យមុនបានសិក្សានិងបង្ហាញឱ្យដឹងថា ការរស់នៅដោយមិនបរិភោគបន្លែនិងផ្លែឈើស្រស់ៗដែលជាប្រភពដ៏សំខាន់នៃវីតាមីនជាច្រើនខែអាចបណ្តាលឱ្យមានការហូរឈាមអញ្ចាញធ្មេញនិងការចុះខ្សោយនៃប្រព័ន្ធប្រសាទបាន។
២- ការចុះខ្សោយសមត្ថភាពភ្នែក
ការបរិភោគអាហារដែលខ្វះខាតសារធាតុចញ្ចឹមសម្រាប់ទ្រទ្រង់សារពាង្គកាយអាចបណ្តាលឱ្យមានបញ្ហាផ្នែកចក្ខុវិស័យ។ ជាការពិតណាស់ កង្វះខាតនូវវីតាមីនអា (Vitamin A) សម្រាប់សេចក្ដីត្រូវការរបស់សារពាង្គកាយអាចបណ្តាលឱ្យភ្នែកអ្នកមានបញ្ហាដូចជា ការស្រវាំង ចាញ់នឹងពន្លឺ និងអាចឈានដល់ការពិការភ្នែកផងដែរ។
រៀបរៀងដោយ៖ អ៊ង គឹមងៀន
Comments
Post a Comment