តៅហ៊ូ បានទទួលការពេញនិយមយ៉ាងខ្លាំងនៅពាសពេញពិភពលោក ហើយវាគឺជាគ្រឿងផ្សំដ៏សំខាន់មួយនៅក្នុងរបបអាហារបួសផងដែរ។ អាហារដែលធ្វើឡើងពីសណ្ដែកមួយមុខនេះមានភាពបត់បែនជាមិនគួរឱ្យជឿជាច្រើន ជាពិសេស វាអាចត្រូវបានប្រើនៅក្នុងការធ្វើម្ហូបជាច្រើនប្រភេទផងដែរ។ ក៏ប៉ុន្តែ តើអ្នកបានដឹងដែរឬទេថា វាមានប្រភពមកពីណា ហើយតើវាត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?
ខាងក្រោមនេះគឺជាការពិតទាំង៩អំពីតៅហ៊ូដែលអ្នកមិនធ្លាប់បានដឹងពីមុនមក៖
១- តៅហ៊ូ មានដើមកំណើតនៅប្រទេសចិន ដែលបានចាប់កំណើតដំបូងឡើងនៅចន្លោះឆ្នាំ២៥ ទៅ២២០ នៃគ.ស.
២- ដំណើរការនៃការធ្វើតៅហ៊ូគឺស្រដៀងនឹងការធ្វើឈីសដែរ
៣- គេពិតជាមិនបានដឹងថាតៅហ៊ូត្រូវបានបង្កើតឡើងដោយអ្នកណាទេ
៤- តៅហ៊ូ មានទំនាក់ទំនងទៅនឹងព្រះពុទ្ធសាសនាយ៉ាងជិតស្និទ្ធ ដោយសារតែពុទ្ធសាសនិកភាគច្រើនជាអ្នកតមសាច់
៥- តៅហ៊ូ គឺពិតជាល្អសម្រាប់សុខភាពរបស់អ្នក ដោយសារតែតៅហ៊ូមានកាឡូរីទាប ហើយវាសម្បូរដោយជាតិប្រូតេអ៊ីន ជាតិដែក និងកាល់ស្យូមឬម៉ាញេស្យូម
៦- លោក បេនចាមីន ហ្វ្រេងគ្លីន (Benjamin Franklin) ជាអ្នកដែលបាននាំយកតៅហ៊ូទៅកាន់សហរដ្ឋអាម៉េរិក
៧- តៅហ៊ូ ជាអាហារដ៏ឆ្ងាញ់របស់កងទ័ពសាម៉ារ៉ៃ កំលុងសម័យ កាម៉ាគូរ៉ា (Kamakura) ឆ្នាំ១១៨២ ទៅដល់ ១៣៣៣ នៃគ.ស.
៨- តៅហ៊ូ ដែលត្រូវបានគេធ្វើឱ្យកក មានការផ្លាស់ប្តូរពណ៌និងភាពទន់របស់វាផងដែរ
៩- តៅហ៊ូ ចាប់ផ្តើមមានប្រជាប្រិយភាពនៅសហរដ្ឋអាម៉េរិក បន្ទាប់ពីឆ្នាំ ១៩៧១៕
ប្រភពពី៖ គេហទំព័រ Veg Kitchen
ប្រែសម្រួលដោយ៖ មាស មុនី
Comments
Post a Comment