ក្នុងចំណោមតួអក្សរទាំង២៦ នៅក្នុងភាសាអង់គ្លេស តើអ្នកអាចទាយបានទេថា អក្សរណាខ្លះដែលមិនមានបង្ហាញនៅក្នុងឈ្មោះរដ្ឋទាំង៥០ របស់សហរដ្ឋអាម៉េរិក?
ជាក់ស្តែង ប្រសិនបើពិនិត្យលើតួអក្សរដែលផ្គុំជាឈ្មោះរដ្ឋទាំង៥០នោះ អ្នកប្រាកដជាឃើញថា ឈ្មោះរដ្ឋទាំងនោះមានលក្ខណៈខុសៗគ្នាទាំងការប្រកប ចំនួនព្យាង្គ និងការបញ្ចេញសំឡេងផងដែរ ប៉ុន្តែក្នុងចំណោមឈ្មោះទាំងនោះ មិនមានប្រើប្រាស់តួអក្សរអង់គ្លេសតែមួយប៉ុណ្ណោះ ខណៈដែលតួអក្សរផ្សេងអាចមានការបង្ហាញខ្លួនច្រើនលើក ឬយ៉ាងហោចណាស់ក៏១ឬ២លើកនោះដែរ នៅក្នុងឈ្មោះរបស់រដ្ឋទាំង៥០។
ប្រសិនបើអ្នកទាយថាជាអក្សរ J ឬ Z ចម្លើយរបស់អ្នកកៀកនឹងត្រឹមត្រូវហើយ ព្រោះមានតែរដ្ឋ ២ ប៉ុណ្ណោះ ដែលមានប្រើអក្សរ J ឬ Z នេះ ពោលគឺ រដ្ឋ New Jersey និងរដ្ឋ Arizona។ ចំណែកតួអក្សរដែលកម្រប្រើផ្សេងទៀតមានដូចជា អក្សរ B ដែលមានចំពោះតែរដ្ឋ Alabama និងរដ្ឋ Nebraska។ រីឯអក្សរ F មានឃើញតែនៅឈ្មោះរដ្ឋ California និងរដ្ឋ Florida ប៉ុណ្ណោះ។ សូម្បីតែអក្សរ X ក៏ដោយ ក៏មានរដ្ឋ២ដែរដែលបានប្រើប្រាស់ដើម្បីសម្គាល់ឈ្មោះរបស់ខ្លួន ដូចជារដ្ឋ New Mexico និងរដ្ឋ Texas។
តាមរយៈការបង្ហាញជាតម្រុយខ្លះៗខាងលើនេះ តើអ្នកទាយចម្លើយបានហើយឬទេ?
ចម្លើយ៖ តួអក្សរអង់គ្លេសដែលមិនមានប្រើប្រាស់សម្រាប់សម្គាល់ឈ្មោះរដ្ឋនៅក្នុងសហរដ្ឋអាម៉េរិក គឺអក្សរ “Q” ។
![]() |
ផែនទីនៃរដ្ឋទាំងអស់របស់សហរដ្ឋអាម៉េរិកនិងឈ្មោះជាភាសាអង់គ្លេសរបស់វា (ប្រភព៖ Simple Most) |
ប្រភព៖ គេហទំព័រ Reader's Digest
ប្រែសម្រួលដោយ៖ ឆេង ភត្រា
Comments
Post a Comment