តើភាសាអ្វីដែលត្រូវបានប្រើប្រាស់ច្រើនជាងគេលើលោក?

ភាសាបានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងទំនាក់ទំនង ដែលអនុញ្ញាតឱ្យមនុស្សប្រើប្រាស់ដើម្បីប្រាស្រ័យទាក់ទងគ្នា ទាំងក្នុងការសរសេរ ទាំងក្នុងការនិយាយ។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារភាពចាំបាច់នៃផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬជំនួញ ភាសារបស់ប្រទេសមួយក៏បានធ្វើដំណើរទៅដល់ប្រទេសមួយផ្សេងទៀត ហើយត្រូវបានប្រើប្រាស់និងនិយាយដោយប្រជាជននៃប្រទេសដទៃទៀតផងដែរ។

ខាងក្រោមនេះ គឺជារាយនាមភាសាទាំង១០ដែលមានចំនួនអ្នកនិយាយច្រើនជាងគេនៅលើពិភពលោក៖

១- ភាសាចិនកុកងឺ 

ចំនួនអ្នកនិយាយជនជាតិដើម៖ ៨៩៧លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម៖ ១៩៣លាននាក់

ចំនួនអ្នកនិយាយសរុប៖ ១.០៩ពាន់លាននាក់

២- ភាសាអង់គ្លេស 

ចំនួនអ្នកនិយាយជនជាតិដើម៖ ៣៧១លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម៖ ៦១១លាននាក់

ចំនួនអ្នកនិយាយសរុប: ៩៨៣លាននាក់

៣- ភាសាហិណ្ឌូ 

ចំនួនអ្នកនិយាយជនជាតិដើម៖ ៣២៩លាននាក់

ចំនួនអ្នកដែលមិនមែនជាជនជាតិដើម: ២១៥លាននាក់

ចំនួនអ្នកនិយាយសរុប: ៥៤៤លាននាក់

៤- ភាសាអេស្ប៉ាញ 

ចំនួនអ្នកនិយាយជនជាតិដើម៖ ៤៣៦លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម: ៩១លាននាក់

ចំនួនអ្នកនិយាយសរុប៖ ៥២៧លាននាក់

៥- ភាសាអារ៉ាប់ 

ចំនួនអ្នកនិយាយជនជាតិដើម៖ ២៩០លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម: ១៣២លាននាក់

ចំនួនអ្នកនិយាយសរុប៖ ៤២២លាននាក់

៦- ភាសាម៉ាឡេ 

ចំនួនអ្នកនិយាយជនជាតិដើម៖ ៧៧លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម: ២០៤លាននាក់

ចំនួនអ្នកនិយាយសរុប: ២៨១លាននាក់

៧- ភាសារុស្ស៊ី 

ចំនួនអ្នកនិយាយជនជាតិដើម៖ ១៥៣លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម: ១១៣លាននាក់

ចំនួនអ្នកនិយាយសរុប: ២៦៧លាននាក់

៨- បង់ហ្គាលី 

ចំនួនអ្នកនិយាយជនជាតិដើម៖ ២៤២លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម: ១៩លាននាក់

ចំនួនអ្នកនិយាយសរុប: ២៦១លាននាក់

៩- ព័រទុយហ្កាល់ 

ចំនួនអ្នកនិយាយជនជាតិដើម៖ ២១៨លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម: ១១លាននាក់

ចំនួនអ្នកនិយាយសរុប: ២២៩លាននាក់

១០- ភាសាបារាំង 

ចំនួនអ្នកនិយាយភាសាកំណើត៖ ៧៦លាននាក់

ចំនួនអ្នកនិយាយដែលមិនមែនជាជនជាតិដើម: ១៥៣លាននាក់

ចំនួនអ្នកនិយាយសរុប: ២២៩លាននាក់

រៀបរៀងដោយ៖ ថា ជាវៃ



Comments