ការពិតដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីបេះដូងមនុស្ស

បេះដូងរបស់យើងគឺជាសរីរាង្គដ៏ចាំបាច់ណាស់សម្រាប់ការរស់រានមានជីវិតរបស់យើង។ បេះដូង គឺជាផ្នែកមួយនៃប្រព័ន្ធឈាមរត់របស់យើង ហើយវាទទួលខុសត្រូវក្នុងការបញ្ជូនឈាមដែលមានអុកស៊ីសែនទៅពាសពេញរាងកាយរបស់យើងផងដែរ។ ប៉ុន្តែតើយើងបានដឹងអ្វីខ្លះអំពីបេះដូងរបស់យើង?

ខាងក្រោមនេះគឺជាការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីបេះដូងមនុស្ស៖

១- ទំហំជាមធ្យមរបស់បេះដូងមនុស្សគឺស្មើនឹងកណ្តាប់ដៃរបស់មនុស្សពេញវ័យ

២- បេះដូងរបស់អ្នកនឹងលោតប្រហែល១១៥ ០០០ដងក្នុងមួយថ្ងៃ

៣- សំឡេងលោតដុកដាក់របស់បេះដូងបណ្តាលមកពីការបើកនិងបិទសន្ទះរបស់វា

៤- ក្នុងមួយថ្ងៃ បេះដូងរបស់អ្នកបានបញ្ជូនឈាមប្រហែល៧ ៥៧០លីត្រ

៥- បេះដូងរបស់មនុស្សមានទម្ងន់តិចជាងកន្លះគីទ្បូក្រាម ប៉ុន្តែបេះដូងរបស់បុរសជាធម្មតាមានទម្ងន់៥៦ក្រាមធ្ងន់ជាងបេះដូងរបស់ស្ត្រី

៦- បេះដូងរបស់ស្ត្រីលោតលឿនជាងបុរស

៧- ការសើចគឺល្អសម្រាប់បេះដូងរបស់អ្នក។ វាជួយកាត់បន្ថយកម្រិតភាពស្ត្រេសនិងផ្តល់ការរឹតបន្តឹងដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក

៨- អ្នកអាចរក្សាសុខភាពបេះដូងបានល្អ តាមរយៈការបរិភោគឱ្យបានត្រឹមត្រូវនិងហាត់ប្រាណ៕

ប្រភពពី៖ គេហទំព័រ Flushing Hospital 

ប្រែសម្រួលដោយ៖ មាស មុនី



Comments