ប្រសិនបើយើងទៅភោជនីយដ្ឋាននៅបណ្តាប្រទេសទ្វីបអឺរ៉ុប យើងនឹងទទួលបានទឹកឬទឹកក្រូចឆ្មាមួយកែវ ប៉ុន្តែនៅប្រទេសជប៉ុន អ្នកទទួលបានទឹកមួយពែងតូចតែប៉ុណ្ណោះ។ ប្រជាជនជប៉ុនជឿជាក់ថា ទឹកធ្វើឱ្យអ្នកពិបាករំលាយអាហារ។ ទោះបីបើទឹកមានសារៈសំខាន់និងអាចផ្តល់សំណើមដល់រូបរាងកាយក៏ដោយ ក៏ប៉ុន្តែការទទួលទានទឹកនៅកំលុងពេលពិសារអាហារនឹងផ្តល់នូវបញ្ហាមួយចំនួនដូចខាងក្រោម៖
១- វានឹងធ្វើឱ្យមាត់របស់អ្នកស្ងួត៖ នៅពេលដែលអ្នកផឹកទឹក ស្របពេលដែលកំពុងទទួលទានអាហារ វាអាចធ្វើឱ្យមាត់របស់អ្នកស្ងួតបាន។ មនុស្សមួយចំនួនចូលចិត្តបន្ថែមក្រូចឆ្មាបន្តិចចូលទៅក្នុងទឹក ដែលធ្វើឱ្យវាក្លាយទៅជាទឹកអាស៊ីតនិងបង្កផលប៉ះពាល់ដល់ការផលិតទឹកមាត់។ ដោយសារទឹកមាត់គឺជាសមាសធាតុសំខាន់សម្រាប់បំពង់កនិងផ្តល់សំណើមដល់មាត់ នៅពេលដែលមាត់របស់អ្នកស្ងួត វាអាចបង្កទៅជាបញ្ហាក្លិនមាត់មិនល្អ។ មិនត្រឹមតែប៉ុណ្ណោះ ទឹកក្រូចឆ្មាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ ដូចជអាស៊ីតច្រាលក្រពះ និងស្រោមធ្មេញផងដែរ។
២- ប៉ះពាល់ដល់ការរំលាយអាហារ៖ នៅពេលដែលអ្នកញ៉ាំទឹកជាមួយនឹងអាហារ ទឹកនឹងទៅបន្សាបទឹកមាត់របស់អ្នក ដែលនេះបានធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពនៃការបញ្ចេញអាស៊ីតនៅក្នុងក្រពះដើម្បីរំលាយអាហារ។ ជាលទ្ធផល ក្រពះរបស់អ្នកនឹងបញ្ចេញសញ្ញាបង្ហាញពីភាពពិបាកក្នុងការរំលាយអាហារដែលអាចធ្វើឱ្យអ្នកហើមពោះបាម។
៣- កាត់បន្ថយការស្រូបយកជីវជាតិ៖ ការផឹកទឹកនៅកំលុងពេលញ៉ាំអាហារអាចកាត់បន្ថយប្រសិទ្ធភាពនៃអាស៊ីតក្រពះរបស់អ្នកបាន។ ដូច្នេះ វាអាចផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ហើយធ្វើឱ្យខ្លួនរបស់អ្នកស្រូបយកវីតាមីននិងជីវជាតិពីអាហារបានតិចតួច។
រៀបរៀងដោយ៖ អៀ ដាវី
ប្រភពពី៖ គេហទំព័រ Why People in Japan Don’t Drink Water With Meals
Comments
Post a Comment