ការពិតដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីកៅអី

កៅអី គឺជាសម្ភារៈប្រើប្រាស់ដ៏សំខាន់បំផុតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងគ្រប់ៗរូប ដែលយើងតែងតែជួបប្រទះវានៅគ្រប់ទីកន្លែងទាំងអស់ មិនថានៅក្នុងគេហដ្ឋាន កន្លែងធ្វើការងារ រោងភាពយន្ត ឬកន្លែងទីសាធារណៈនានានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កៅអី ក៏មាននូវរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលយើងគួរឈ្វេងយល់ពីវាផងដែរ៖ 

១- កៅអី ដែលចាស់ជាងគេបំផុត គឺមានកំណើតនៅក្នុងប្រទេសអេហ្ស៊ីបតាំងពី៥ ០០០ឆ្នាំមុននៅក្នុងសម័យបុរាណ ប៉ុន្តែកៅអីនៅពេលនោះ គឺមានតែស្តេចនិងម្ចាស់ក្សត្រិយ៍ប៉ុណ្ណោះដែលអាចអង្គុយបាន

២- ពាក្យ Chair ដែលមានន័យថា “កៅអី” ក្លាយចេញមកពីពាក្យនៅក្នុងភាសាឡាតាំង “Cathedra”  ដែលមានន័យថា “អង្គុយ” និង “ចុះ” 

៣- កៅអីដ៏គួរឱ្យភ្ញាក់ផ្អើលនិងញញើតចំពោះមនុស្សបំផុតគឺជាកៅអីអគ្គីសនី ដែលបង្កើតឡើងដោយលោក ថូម៉ាស អេឌីសុន (Thomas Edison) នៅឆ្នាំ១៨៨៩។ ក៏ប៉ុន្តែ ការរចនាកៅអីនេះមិនទាន់ដាក់ជាផ្លូវការទេ វាគ្រាន់តែជាការដាក់ពិសោធន៍ទៅនឹងចរន្តឆ្លាស់តែប៉ុណ្ណោះ

៤- ឆាល ដាវីន (Charles Darwin) គឺជាអ្នកបង្កើតកៅអីសម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យដំបូងគេ នៅក្នុងទសវត្សរ៍ឆ្នាំ១៨០០

៥- នៅកំលុងសតវត្សទី១៦ កៅអីបានលេចចេញជារូបរាងនិងក្លាយទៅជាសម្ភារៈដ៏សំខាន់សម្រាប់ពិភពលោក

៦- កៅអីដែលត្រូវបានគេបំពាក់នៅក្នុងរោងកុននិងទីសាធារណៈនានា គឺត្រូវបានគេបង្កើតឡើងនៅឆ្នាំ១៨៥៤ ដោយលោក អារ៉ុន អេលេន (Aron Allen) នៅទីក្រុងបូស្តុន (Boston)។ 

ប្រភព៖ គេហទំព័រ Chair Hire

ប្រែសម្រួលដោយ៖ កង ស្រីឡា


Comments