ការពិតដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីផ្លែម្ទេស

នៅពេលដែលនិយាយអំពីអាហារដែលមានរសជាតិហឹរ មនុស្សតែងតែនឹកឃើញមុនគេនូវ "ផ្លែម្ទេស" ដែលមានពណ៌ក្រហមឆ្អិនឆ្អៅ ហើយអាចធ្វើឱ្យយើងក្រហល់ក្រហាយពេញមាត់ ប៉ុន្តែមនុស្សយើងនៅចូលចិត្តទទួលទានវា។  ដោយហេតុនេះហើយ ទើបម្ទេសត្រូវបានគេចាត់ទុកជាបន្លែដ៏ពេញនិយមមួយប្រភេទជាលក្ខណៈសកល។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែម្ទេសក៏មាននូវរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលយើងគួរឈ្វេងយល់ផងដែរ៖

១- តាមពិតទៅ ផ្លែម្ទេសនេះមិនមែនមានដើមកំណើតមកពីប្រទេសម៉ិកស៊ិកដូចដែលមនុស្សមួយចំនួនគិតនោះទេ វាគ្រាន់តែមានភាពល្បីល្បាញនៅប្រទេសនោះខ្លាំងតែប៉ុណ្ណោះ

២- ម្ទេសដំបូងគេបង្អស់ត្រូវបានគេជឿនិងឱ្យឈ្មោះថា «សម្លបិសាច» ឬ «The Soup of Devil » 

៣- ម្ទេសដែលហឹរខ្លាំងជាងគេបំផុត គឺម្ទេសទ្រីនីដេដខ្យាដំរី ឬ “Butch T” ដែលត្រូវបានគេដាំដុះនៅក្នុងរោងចក្រម្ទេស (ប្រទេសអូស្រ្តាលី)

៤- កាលពីមុន ម្ទេសគឺជាថ្នាំបំបាត់ការឈឺចុកចាប់បែបធម្មជាតិ

៥- មកដល់សព្វថ្ងៃ ម្ទេសមានច្រើនជាង៤០០ប្រភេទខុសៗគ្នាដែលគេបានរកឃើញជុំវិញពិភពលោក

៦- អ្នកអាចនឹងបាត់បង់ការចងចាំ នៅពេលដែលអ្នកបរិភោគម្ទេសច្រើនពេក។

៧- ផ្លែម្ទេសសម្បូរដោយវីតាមីនCជាច្រើន

៨- មានតែថនិកសត្វប៉ុណ្ណោះដែលទទួលដឹងនូវរសជាតិហឹររបស់ម្ទេស

៩- សត្វចាប គឺជាសត្វមួយដែលមានតួនាទីក្នុងការចែកចាយគ្រាប់ម្ទេសទៅគ្រប់ទិសទី។

រៀបរៀងដោយ៖ ហូយ សុវណ្ណភាសា

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក



Comments