ទីក្រុងបាប? នៅពេលដែលអ្នកបានឃើញពាក្យនេះដំបូង អ្នកប្រហែលជាងឿងឆ្ងល់ហើយថា តើវាសំដៅទៅលើអ្វី?
នៅក្នុងន័យនេះ ទីក្រុងបាប សំដៅទៅលើទីក្រុងដែលជាគោលដៅទេសចរណ៍ ប៉ុន្តែរបៀបនៃការកម្សាន្តនៅក្នុងបណ្ដាទីក្រុងបាបទាំងនោះគឺពុំដូចគ្នាទៅនឹងទីក្រុងឬគោលដៅទេសចរណ៍ទូទៅដទៃទៀតឡើយ។ ក្នុងនោះ សូម្បីតែរឿងដែលអ្នកគិតថាខុសច្បាប់ ក៏គេអាចធ្វើបានដោយសេរីនៅក្នុងទីក្រុងទាំងអស់នោះដែរ។ ជាទូទៅ សកម្មភាពកម្សាន្តបែបខុសច្បាប់ចំនួនបីដែលអ្នកនឹងបានឃើញនៅក្នុងទីក្រុងបាបទាំងអស់នោះរួមមាន សេវាបម្រើផ្លូវភេទ គ្រឿងញៀន និងល្បែង។
ខាងក្រោមនេះ គឺជាទីក្រុងបាប (ផ្លូវភេទ គ្រឿងញៀន និងល្បែង) ទាំង១០ ដ៏ល្បីបំផុតនៅលើពិភពលោក៖
១- ទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់៖ ការសេពគ្រឿងញៀននិងពិធីជប់លៀងបែបស្រើបស្រាល សុទ្ធតែជារឿងធម្មតានៅពេលដែលរាត្រីចូលមកដល់នៅក្នុងទីក្រុងបែរឡាំង។
២- ទីក្រុងម៉ាកាវ ប្រទេសចិន៖ ទីក្រុងនៃល្បែងស៊ីសង។
៣- ទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន៖ គ្រឿងស្រវឹងមានលក្ខណៈស្របច្បាប់។
៤- ទីក្រុងញូវអរលែន រដ្ឋល្វីស្យាណា សហរដ្ឋអាម៉េរិក៖ បារកីឡា ក្លឹបនារីស្រាត និងហាងបម្រើសេវាផ្លូវភេទ គឺមាននៅពាសពេញទីក្រុង។
៥- ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី៖ ទីផ្សាររកស៊ីផ្លូវភេទនៅខាងក្រៅ ក្លឹបរាត្រី ក្លឹបនារីស្រាត។
៦- ទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល៖ អាជីវកម្មផ្ទះបនមានលក្ខណៈស្របច្បាប់នៅទីក្រុងនេះ។
៧- ទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាម៉េរិក៖ សម្បូរកន្លែងសម្រាប់លេងល្បែងនិងធ្វើពិធីជប់លៀងឥតឈប់ឈរ។
៨- ទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់៖ មានការតាំងបង្ហាញនារីរកស៊ីផ្លូវភេទនៅក្នុងបង្អួចកញ្ចក់ និងបង្ហាញការរួមភេទដោយផ្ទាល់។
៩- ទីក្រុងទីជូអាណា ប្រទេសម៉ិកស៊ីកូ៖ រង្គសាល ផ្ទះបន និងការបង្ហាញការរួមភេទដោយផ្ទាល់ សុទ្ធតែមាននៅកន្លែងតែមួយក្នុងទីក្រុងនេះ។
១០- ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ៖ ភេសជ្ជៈដែលមានតំលៃថោក ល្បែងកម្សាន្តពេញមួយយប់ និងនារីរកស៊ីផ្លូវភេទសុទ្ធសឹងតែអាចរកបានយ៉ាងងាយស្រួលនៅទីក្រុងនេះ។
ប្រភពពី៖ គេហទំព័រ When on Earth
ប្រែសម្រួលដោយ៖ មាស មុនី
Comments
Post a Comment