អ្នកណាៗក៏ចង់ហាត់ប្រាណឱ្យមានប្រសិទ្ធភាពដែរ ពោលគឺមានសុខភាពល្អនិងរូបរាងសមសួន។ បើយោងទៅតាមអ្នកជំនាញបានបង្ហាញថា ការហាត់ប្រាណពេលព្រឹកអាចជួយទៅដល់សុខភាពរបស់យើងបានច្រើនបំផុត។ ក្រៅពីពេលព្រឹក តើមានពេលណាទៀតដែលអ្នកអាចហាត់ប្រាណយ៉ាងមានប្រសិទ្ធភាព?
ការហាត់ប្រាណពេលព្រឹកព្រលឹម
ការហាត់ប្រាណពេលព្រឹកព្រលឹម ជាពិសេសនៅពេលដែលពោះទទេ គឺល្អបំផុតក្នុងការដុតជាតិខ្លាញ់ក្នុងរាងកាយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រកទម្ងន់។ លំហាត់ប្រាណនៅម៉ោង៧ព្រឹកនឹងធ្វើឱ្យរាងកាយឆាប់បានសម្រាក ហើយការសម្រាកបានគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកស្រស់ស្រាយនាថ្ងៃថ្មី។ លើសពីនេះការបញ្ចេញញើសពេលព្រឹកនឹងជួយឱ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរ និងមានផលិតភាពផ្នែកគំនិតខ្ពស់ ក៏ព្រោះតែការហាត់ប្រាណជួយអ្នកកាត់បន្ថយភាពតានតឹងបានច្រើន។
ប៉ុន្តែ បើអ្នកមិនមែនជាមនុស្សដែលក្រោកពីព្រលឹមទេ កុំបង្ខំខ្លួនឯងអី អ្នកអាចជ្រើសពេលវេលាដែលសមស្របនឹងអ្នកវិញ។
ការហាត់ប្រាណពេលរសៀល
ប្រសិនបើអ្នកអាចហាត់ប្រាណពេលរសៀល បន្ទាប់ពីអាហារពេលថ្ងៃត្រង់ គឺជាជម្រើសទីពីរដែលល្អប្រសើរ ជាពិសេសបើអ្នកអាចធ្វើវាបានក្នុងរយៈពេលយូរនិងខ្ជាប់ខ្ជួន។ ពេលវេលាដែលល្អគឺនៅចន្លោះម៉ោង១ទៅម៉ោង៤រសៀល។
ការហាត់ប្រាណនៅពេលយប់
ចំពោះមនុស្សជាច្រើន ពួកគេអាចហាត់ប្រាណបានយ៉ាងងាយស្រួលបន្ទាប់ពីចេញពីធ្វើការ។ អ្នកជំនាញបានណែនាំថា ការហាត់ប្រាណនៅពេលយប់អាចធ្វើទៅបាន ប៉ុន្តែត្រូវចៀសវាងការធ្វើសកម្មភាពខ្លាំងៗ និងបញ្ចប់មុនពេលចូលគេងយ៉ាងតិច១ម៉ោង បើមិនដូច្នោះទេ វាអាចប៉ះពាល់ដល់ដំណេករបស់អ្នក។ ប៉ុន្តែអ្នកអាចហាត់យោហ្កានៅពេលយប់ក៏បានដែរ ព្រោះវាពិតជាល្អសម្រាប់រាងកាយរបស់អ្នក។
![]() |
ការហាត់យោហ្កា (ប្រភព៖ Healthline) |
សរុបជារួម ពេលវេលាដែលអ្នកអាចហាត់ប្រាណនិងទទួលបានផលល្អបំផុត គឺពេលព្រឹមព្រលឹម ប៉ុន្តែជាក់ស្តែង អ្នកអាចហាត់ពេលណាក៏បាន ឱ្យតែអ្នកមានពេលធ្វើវា មិនថាពេលព្រឹក រសៀល ឬយប់ឡើយ
រៀបរៀងដោយ៖ គង់ លក្ខណា
ឯកសារយោង៖ គេហទំព័រ Health និង Time
Comments
Post a Comment