ទាហានស៊ីឈ្នួល (Mercenaries) គឺជាក្រុមប្រដាប់អាវុធឯករាជ្យដ៏ពិសេសមួយដែលដើរស៊ីឈ្នួលគេក្នុងការប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់ផ្សេងៗដូចជា ការរំដោះអ្នកទោស ការលួចវាយប្រហារ ការស៊ើបការណ៍ជាដើម។ ពួកគេតែងតែចុះកុងត្រាជាមួយនឹងបណ្តាប្រទេសឬសកម្មជនមួយចំនួនដែលមានលទ្ធភាពក្នុងការជួលពួកគេឱ្យធ្វើរឿងអ្វីមួយ ដោយសារតែរាល់បេសកកម្មដែលពួកគេទទួលបាននិងត្រូវធ្វើសុទ្ធតែមានគ្រោះថ្នាក់ដល់អាយុជីវិតទាំងអស់។
ក្នុងនោះផងដែរ មានរឿងដ៏គួរឱ្យចាប់អារម្មណ៍ចំនួន១០ដែលអ្នកប្រហែលមិនធ្លាប់បានដឹងអំពីទាហានស៊ីឈ្នួល៖
១- វាជាមុខរបរអាជីពដែលមានអាយុកាលតាំងពីយូរណាស់មកហើយ
២- វិស័យទាហានស៊ីឈ្នួលបានដំណើរការទ្បើងវិញដោយសារសហរដ្ឋអាម៉េរិក
៣- ការចុះកិច្ចសន្យាអាចជាវិធីសាស្ត្រធ្វើសង្គ្រាមថ្មីរបស់អាម៉េរិក
៤- ទាហានស៊ីឈ្នួលជាច្រើនដែលបានចូលប្រយុទ្ធឱ្យសហរដ្ឋអាម៉េរិកមិនមានដើមកំណើតជាជនជាតិអាមេរិកទ្បើយ។
៥- ទាហានស៊ីឈ្នួលដែលបានស្លាប់មានចំនួនច្រើនជាងទាហានរបស់អាម៉េរិកដែលបានចូលប្រយុទ្ធនៅក្នុងសង្គ្រាមនាពេលថ្មីៗនេះទៅទៀត
៦- វិស័យទាហានស៊ីឈ្នួលកំពុងតែរីកសាយភាយ
៧- ឧស្សាហកម្មយោធាឯកជនមួយនេះបាននិងកំពុងគំរាមកំហែងដល់ជំហរនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយចំនួន
៨- ការប្រើប្រាស់ទាហានស៊ីឈ្នួលច្រើនមានន័យថាសង្គ្រាមកាន់តែមានច្រើន
៩- អ្នកមិនអាចគ្រប់គ្រងទាហានស៊ីឈ្នួលបានទេ
១០- ទាហានស៊ីឈ្នួលគឺជារោគសញ្ញានៃភាពចលាចលនៅលើពិភពលោក ដោយសារតែពួកគេធ្វើការឱ្យតែអ្នកដែលមានលុយជួលពួកគេតែប៉ុណ្ណោះ ហើយពួកគេក៏មិនបានគិតពិចារណាពីអ្វីច្រើននោះដែរ។
![]() |
រូបតំណាង (ប្រភព៖ New York Review of Books) |
ប្រភពពី៖ គេហទំព័រ Military
ប្រែសម្រួលដោយ៖ មាស មុនី
© គ្រឹះស្ថានហាតប៊ុក
Comments
Post a Comment